កាលពីថ្ងៃអាទិត្យអ្នកលេងអ៊ីនធើណិតបានអំពាវនាវកាន់តែខ្លាំងឡើងឲ្យជួ យ សង្គ្រោះ សត្វតោអាហ្រ្វិកដែលខ្វះអាហារូបត្ថម្ភនិងឈឺចំនួន៥ក្បាលដែលត្រូវបានបង្ខាំងនៅឧទ្យានមួយក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ដោយអ្នកខ្លះទាមទារឲ្យផ្ទេរសត្វនេះទៅរកទីជម្រកប្រសើរជាងនេះ។
សត្វតោអាហ្រ្វិកត្រូវបានចាត់ថ្នាក់ថាជាប្រភេទសត្វ “ងា យរ ងគ្រោះ” ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិហៅកាត់ថា IUCN (រូប AFP)សត្វតោទាំង៥ក្បាលនេះត្រូវបានបង្ខាំងក្នុងទ្រុងនៅឯឧទ្យាន Al-Qureshi នៃទីក្រុង Khartoum ប៉ុន្តែឥឡូវនេះពួកគេបានទទួលរងនូវការខ្វះខាតអាហារនិងថ្នាំពេទ្យ។
លោក Osman Salih បានបង្ហោះ Facebook នៅពេលគាត់បើកយុទ្ធនាការតាមអនឡាញក្រោមពាក្យស្លោក “ជួយ ស ង្គ្រោះសត្វស៊ូដង” ថា “ខ្ញុំតក់ស្លុតយ៉ាងខ្លាំងនៅពេលឃើញសត្វតោនៅឧទ្យាននេះ ឆ្អឹងរបស់ពួកគេអាចមើលឃើញតាមស្បែក។ ខ្ញុំសូមជំរុញឲ្យអ្នកដែលចា ប់អារម្មណ៍ និងស្ថាប័ន នានាជួយពួកគេផង”។
ក្រុមមន្ត្រីឧទ្យាននិងគ្រូពេទ្យបាននិយាយថាស្ថានភាពរបស់សត្វតោទាំងនេះកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក នេះដោយសត្វតោខ្លះបានស្រកទ ម្ង ន់ស្ទើរតែ២ភាគ៣។លោក Essamelddine Hajjar អ្នកគ្រប់គ្រងនៅឧទ្យាន Al-Qureshi បានប្រាប់ AFP ថា “អាហារមិនមែនចេះតែរកបានទេដូច្នេះជារឿយៗយើងបានទិញវាដោយចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីចិញ្ចឹមពួកគេ”។
គួរបញ្ជាក់ថា ឧទ្យាននេះគឺគ្រប់គ្រងដោយសាលាក្រុង Khartoum ប៉ុន្តែក៏ត្រូវបានផ្តល់មូលនិធិមួយផ្នែកដោយម្ចាស់ជំនួយឯកជនផងដែរ។ប្រទេសស៊ូដង់កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែអា ក្រ ក់ទៅៗដែលបណ្តាលមកពីការឡើង ថ្លៃតម្លៃម្ហូបអាហារនិងកង្វះ ខា តរូបិយ ប័ណ្ណបរទេស។
កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្តនិងអ្នកសារព័ត៌មានជាច្រើននាក់បាននាំគ្នាទៅឧទ្យាននេះដើម្បីមើលសត្វតោបន្ទាប់ពីរូបថតរបស់ពួកគេត្រូវបានចែ ក ចា យនៅលើបណ្តាញទំនាក់ទំនងសង្គម៕
អត្ថបទ៖ កម្ពុជាថ្មី