លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានសរសេរលិខិតមួយច្បាប់ជូនលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើពិនិត្យការអនុវត្តច្បាប់លើករណីយុវតី៤រូប ដែលប្រើហិ ង្សាមក លើយុ វតី១រូប ដែលបា នបញ្ចប់រឿងត្រឹមប ង់លុយ ២០០០ដុល្លារនោះ។
លោកពេជ្រ ស្រស់ បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុក និងទំព័ររបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ថា ជុំវិញករណីយុវតី៤រូបជាក្រុមជ នប្រើហិ ង្សាមក លើយុវតី១រូប ដោយបញ្ចប់ រឿងត្រឹម បង់លុ យ គឺលោកបា នបំពេ ញសិទ្ធិចុងក្រោយរបស់លោករួចរាល់ ហើយ ដោយលោកបានស រសេរលិខិតមួ យច្បា ប់ជូនលោ ករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអន្តរាគមន៍ឱ្យមានការអនុវត្តច្បាប់ក្នុងប្រព័ន្ធតុលាការ ហើយលទ្ធផលយ៉ាងណានោះ គឺជាភារកិច្ចរបស់អ្នកអនុវត្តច្បាប់។
លិខិតរបស់លោកពេជ្រ ស្រស់ គោរពជូនលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ មានខ្លឹមសារដូចខាងក្រោម ៖
-កម្មវត្ថុ ៖ ជំរុញការអនុវត្តច្បាប់របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើយុវតី៤រូប ដែលបានប្រព្រឹត្តបទល្មើ សប្រើហិ ង្សាទៅលើ យុវតីឈ្មោះស៊្រុន កែវមរកត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
យោង ៖ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា តបតាមកម្មវត្ថុ និងយោងខាងលើនេះ ខ្ញុំបាទសូមជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា ៖ មានយុវតីបួនរូបដែលបានប្រព្រឹត្តបទល្មើសប្រើអំពើហិ ង្សាលើយុវតីឈ្មោះស៊្រុន កែវមរកត មានអាយុ១៦ឆ្នាំ រៀនថ្នាក់ទី៨ សាលារៀនផ្សារដើមថ្កូវ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។
ហើយករណីនេះត្រូវបានបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដែលជាការឆ្លុះបញ្ចាំងអំពីការកើតឡើងនូវនិទ្ទណ្ឌភាពច្បាប់ ហើយក៏ជះនូវឥទ្ធិពលអា ក្ រក់ដល់សង្គមជាតិទាំងមូល និងបង្កើតឱ្យមានក្មេងទំ នើ ងកាន់តែច្រើនឡើងដោយ សារអ្នក អនុវត្តច្បាប់ មិនចាត់វិធានការទៅលើជ នល្មើ ស។
ម៉្យាងវិញទៀត ការសម្រួលរឿងក្តីក្រៅក្របខ័ណ្ឌច្បាប់តាមរយៈបង់លុយបញ្ច ប់រឿងយ៉ាងដូច្នេះ នឹងធ្វើឱ្យកើតមានឡើងវប្បធម៌ “វ៉ៃបង់លុយ” ជាហេតុធ្វើឱ្យយុវជ នដទៃទៀតយក គំរូតាម ព្រមទាំងធ្វើឱ្យយុវជន រ ង គ្រោះបន្តទៅទៀតនៅថ្ងៃអនាគត និងសង្គមជាតិធ្លាក់ចុះនូវសីលធម៌ ហើយអំពើហិ ង្សា នឹងបន្តកើតមា នឡើងនៅ ពាសពេញផ្ទៃប្រទេសកម្ពុជា។
ដើម្បីពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការគោរពច្បាប់ គឺស្ថាប័នតុលាការ គួរតែអនុវត្តច្បា ប់ឱ្យបានស្មើភាព និងឱ្យបានតឹងរ៉ឹងបំផុតលើជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើ សនៅប្រទេសកម្ពុជា ក្នុងគោលបំណ ងលើកស្ទួយច្បាប់។
ក្នុងន័យនេះ សូមឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យការអនុវត្តច្បាប់របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនចាត់ការទៅលើយុវតី៤រូប ដែលបានប្រព្រឹត្តបទល្មើ សប្រើអំពើ ហិ ង្សាលើយុវ តីឈ្មោះស៊្រុន កែវមរកត ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្មើភាព តម្លាភាព និងយុត្តិធម៌ ព្រមទាំងទប់ ស្កាត់បទល្មើសនានានៅថ្ងៃខាងមុខផងដែរ ហើយជាពិសេស គឺតម្រង់ទិស ដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈក្នុងការគោរពច្បាប់នៃប្រទេសកម្ពុជារបស់យើងឱ្យបានខ្ជាប់ខ្ជួនបំផុត គឺដើម្បីធានាបានរបៀបរៀបរយនៅក្នុងសង្គមជាតិខ្មែរទាំងមូល។
សូមឯកឧត្តមរដ្ឋមន្ត្រី ជំរុញការអនុវត្តច្បាប់លើយុវតី៤រូប ជាក្រុមជនល្មើសតាមច្បាប់ចែងជាធរមាន”។ក្រោយដាក់លិខិតខាងលើនេះរួចហើយ លោកពេជ្រ ស្រស់ ក៏បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ថា “ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លើយមកខ្ញុំមុននេះថា ឯកឧត្តមបានឱ្យតុលាការធ្វើរបាយការណ៍ជូនឯកឧត្តមរួចហើយ ចំពោះករណីយុវតី៤រូបបា នប្រើអំពើហិ ង្សាលើយុវតី១រូប ហើយ ឯកឧត្តមរដ្ឋមន្ត្រីនឹងប្រាប់មកខ្ញុំអំពីរបាយការណ៍នោះនៅថ្ងៃស្អែក”។
លោកពេជ្រ ស្រស់ ក៏បានសរសេ របន្ថែមនៅថ្ងៃដដែ លនោះថា “ខ្ញុំនឹងចាក់បញ្ចាំង Video clip ក្មេងៗអាយុក្រោម១៨ឆ្នាំបានប្រព្រឹត្តបទល្មើស នៅក្នុងអង្គប្រជុំនៅថ្ងៃស្អែក បើមានឱកាសដើម្បីសួរទៅឯកឧត្តមរដ្ឋមន្ត្រីយុត្តិធម៌ តើនៅពេលណាទើបអនុវត្តច្បាប់អនីតិជនបាន…?”។ដោយឡែកលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនអាចទាក់ទងសុំមតិយោបល់ការឆ្លើយតបបានទេ កាលពីម្សិលមិញ។
គួរបញ្ជាក់ថា ករណីក្មេងស្រី៤នាក់ព្រួតវា យក្មេងស្រីម្នាក់នៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដោយតម្រូវឱ្យអាណាព្យាបាលនិងសិស្សប ង្កហេតុទាំង៤នាក់ សុំ ទោសទៅ អាណាព្យាបាលនិងយុវតីជ នរ ងគ្រោះ ព្រមទាំងសុំ ទោ ស ជាសាធារណៈចំពោះអ្វីពួក គេបានប្រព្រឹត្តខុសឆ្គង។
ជាមួយគ្នានេះ អាណាព្យាបាល របស់ក្មេងស្រីរ ង គ្រោះក៏បាន ប្រាប់ក្រុមអ្នកសា រព័ត៌មានថា ក្រោយមានកា រសម្របសម្រួលចប់សព្វគ្រប់ ក្រុមគ្រួសារសិស្សប ង្កហេតុ និងក្រុមគ្រួសាររ ង គ្រោះ ទទួលទឹ កប្រាក់ចំនួ ន២០០០ដុល្លារ ដែលជាសំ ណងរដ្ឋប្បវេណី។
ទោះយ៉ាងណា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០ ឪពុកយុវតីស៊្រុន កែវមរតក ដែលត្រូវក្មេងស្រី៤នាក់ទៀតវា យធ្វើបាបនោះ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា “ក្នុងនាមខ្ញុំជាឪពុកជ នរ ងគ្រោះ មរកត ខ្ញុំស្នើសុំដល់ក្រសួងមានសមត្ថកិច្ចនិងប្រព័ន្ធតុលាការ ជួយបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណង ជំងឺចិត្ត២០០០ដុល្លារ វាគ្រាន់តែជំ ហាន ដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៍និងរា ង កាយ បើសិនរកឃើញថា កូនខ្ញុំមាន ស ភាពធ្ងន់ ខ្ញុំនឹង ទា មទារសំណងបន្ថែមទៀតចំពោះមុខតុលាការ”។
អ្វីគួរឱ្យចាប់អារម្មណ៍នោះ យុវតីស៊្រុន កែវមរកត ត្រូវបានម្ចាស់ហាងពេជ្រ ទ្រី ដាណា ឧបត្ថម្ភខ្សែក មួយខ្សែ និងម៉ូតូស្កុបពីមួយគ្រឿង ដើម្បីលើកទឹកចិត្តឱ្យខំប្រឹងរៀន និងឈ ប់ ភ័យខ្លាច។
ដោយឡែក នៅព្រឹកនេះ លោកពេជ្រ ស្រស់ បានបង្ហោះសារបន្ថែមថា ” ដំណឹងអនុវត្តច្បាប់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអត្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូបនោះហើយ ដោយព្រះរាជអាជ្ញាកំពុងឲ្យប៉ូលីសបញ្ជូនសំណុំរឿង
មកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់”៕
អត្ថបទ៖ នគរធំ