Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺថាដើមឈើក្រៀមងាប់តាមសួន គឺដោយសារខ្វះទឹកស្រោច

Posted on January 21, 2020

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែមករា​​​ ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺតបនឹងការផ្សាយព័ត៌មានអំពីដើមឈើរាប់ពាន់ដើម និងស្មៅរាប់ពាន់ម៉ែត្រក្រឡា ដាំលម្អទ្រូងផ្លូវជាតិលេខ៦ ក្នុងទឹកដីខេត្តកំពង់ចាម ងាប់ដោយសារខ្វះទឹកស្រោចស្រព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងសចក្តីបំភ្លឺ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែល Swift News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា មូលហេតុដែលនាំខ្មៅងាប់ គឺដោយសារខ្វះប្រភពទឹកសម្រាប់ដឹកមកផ្គត់ផ្គង់ការស្រោច ចាប់តាំងរដូវប្រាំងចូលមកដល់ ជាពិសេសនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ និងខែមករា ឆ្នាំ២០២០នេះ។ ដូច្នេះទើបធ្វើឲ្យដើមឈើ និងស្មៅ ក្រៀបងាប់​​​ ជាបន្ទាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចេញសេចក្តីបំភ្លឺ កើតឡើងក្រោយពី Swift News កាលពីថ្ងៃម្សិលមិញ បានចេញផ្សាយអត្ថបទមួយ មានចំណងជើងថា «ឈើរាប់ពាន់ដើម និងស្មៅរាប់ពាន់ម៉ែត្រក្រឡា ដាំលម្អទ្រូងផ្លូវជាតិលេខ៦ ក្នុងទឹកដីខេត្តកំពង់ចាម ចាប់ផ្តើមងាប់ស្ទើរគ្មានសល់ ដោយសារខ្វះទឹក»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីបំភ្លឺបានរៀបរាប់ថា «កន្លងមកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានទទួលសិទ្ធិពីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានកិច្ចសហការជាមួយរដ្ឋបាលស្រុក ដែលមានការពាក់ព័ន្ធទៅនឹងការថែទាំស្មៅ និងដើមឈើ ដែលបានដាំលម្អលើទ្រូងផ្លូវ​​​ ចាប់ពីព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ចាម ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកបាធាយ និងស្រុកជើងព្រៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីរដូវវស្សាឆ្នាំ២០១៩ ត្រូវបានបញ្ចប់ រដូវប្រាំងឈានចូលមកដល់ អាជ្ញាធរខេត្តបានជំរុញលើកទឹកចិត្តដល់មន្ទីរសាធារណការ និងដឹជញ្ជូនខេត្ត និងរដ្ឋបាលស្រុក ដែលមានការពាក់ព័ន្ធ ឲ្យខិតខំរិះរកគ្រាប់មធ្យោបាយ ដើម្បីរកប្រភពទឹក តែយើងមិនអាចបូមយកមកស្រោចស្រពជាប្រចាំថ្ងៃ ដោយប្រើប្រាស់រថយន្តដឹកទឹក។ រហូតដល់អំឡុងខែធ្នូ និងដើមខែមករា ឆ្នាំ២០២០នេះ ប្រភពទឹកនៅតាមដងផ្លូវនៃស្រុកទាំងពីរខាងលើត្រូវរីងស្ងួត ហើយកន្លែងមួយចំនួនទៀត មានប្រភពទឹក តែយើងមិនអាចបូមយកមកស្រោចស្រពសួនច្បារតាមដងផ្លូវហ្នឹងបានទេ ដោយហេតុថា ប្រភពទឹកទាំងនោះ ត្រូវបានរក្សាទុកសម្រាប់សត្វពាហនៈ និងស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋជាចាំបាច់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងអត្ថបទនេះ បានលើកឡើងថា ដើមឈើរាប់ពាន់ដើម និងស្មៅរាប់ពាន់ម៉ែត្រក្រឡា ដាំលម្អទ្រូងផ្លូវជាតិលេខ៦ ពីរង្វង់មូលព្រែកក្តាម ក្នុងស្រុកបាធាយរហូតដល់ផ្លូវបំបែករង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ចាប់ផ្តើមងាប់ស្ទើរគ្មានសល់ ដោយសារខ្វះទឹក នៅក្នុងខែមករា ឆ្នាំ២០២០នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើដំណើរលើកំណាត់ផ្លូវនេះ កាលពីព្រឹកថ្ងៃទី១៩ និងព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ Swift News មិនឃើញសកម្មភាពណាមួយ ដែលបង្ហាញពីការប្រឹងប្រែងសង្គ្រោះដើមឈើ និងស្មៅទាំងនេះឡើយ។ ផ្ទុយទៅវិញ ដើមឈើ និងស្មៅ ដែលធ្លាប់តែស្រស់បំព្រង មានស្លឹកព៌ណបៃតងខ្ចី នៅតាមបណ្តោយទ្រូងផ្លូវ ពេលនេះចាប់ផ្តើមជ្រុះស្លឹក និងងាប់ ជាបណ្តើរៗហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់ Swift News នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះថា លោកមិនបានដឹងច្បាស់លាស់ពីមូលហេតុ ដែលនាំឲ្យដើមឈើ និងស្មៅទាំងនេះងាប់ឡើយ។ ប៉ុន្តែ លោកនៅចាំបានថា កាលពីក្នុងរដូវវស្សាកន្លងផុតទៅថ្មីៗ ពេលលោកធ្វើដំណើរតាមកំណាត់ផ្លូវលេខ៦នេះ គឺលោកបានឃើញរុក្ខជាតិទាំងនេះ នៅរស់ស្រស់បំព្រងនៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបកស្រាយចំពោះការទទួលខុសត្រូវថា «ផ្លូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង [សាធារណការ និងដឹកជញ្ជូន] ក្រោយពីចប់កិច្ចសន្យាជាមួយហ៊ុនម៉ៅការសាសង់ផ្លូវ និងដាំដើមឈើ»។

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានបដិសេធមិនបកស្រាយសំណួរ អំពីចំនួនដើមឈើ និងមូលហេតុនាំឲ្យដើមឈើ និងស្មៅងាប់ឡើយ ដោយលោកគ្រាន់តែបញ្ជាក់ប្រាប់ Swift News យ៉ាងខ្លីថា «ខ្ញុំបានឲ្យមន្រ្តីស្រោចហើយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាលោកប្រធានមន្ទីរអះអាងពីការស្រោចទឹកយ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋរស់នៅអមកំណាត់ផ្លូវនេះ បានរៀបរាប់ប្រាប់ Swift News ឲ្យដឹងថា តាំងពីមេឃឈប់ភ្លៀង ឈានចូលរដូវប្រាំង នាខែកញ្ញា ឆ្នាំ២០១៩ ពួកគាត់មិនសូវឃើញសកម្មភាពស្រោចទឹកដាក់ដើមឈើ និងស្មៅឡើយ គឺខុសពីឆ្នាំកន្លងទៅ ដែលសកម្មភាពស្រោចទឹក តែងតែឃើញធ្វើឡើងស្ទើររាល់ថ្ងៃ ដើម្បីថែទាំរុក្ខជាតិឲ្យរស់លូតលាស់ល្អ។

អ្នកដឹងភូមិសាស្ត្រ បាននិយាយថា ពីផ្លូវពីរង្វង់មូលផ្លូវបំបែកព្រែកក្តាម ដល់ផ្លូវបំបែកស្គន់ មានចម្ងាយជាង៣០គីឡូម៉ែត្រ ចំណែកដើមឈើលើទ្រូងផ្លូវវិញ អាចមានចំនួនរាប់ពាន់ដើម និងមានតម្លៃក្នុងរង្វង់២០ដុល្លារក្នុងមួយដើម ទិញនាំចូលពីប្រទេសថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី នៅ ណារ័ត្ន អាយុ៥០ឆ្នាំ អង្គុយក្នុងតូបលក់អីវ៉ាន់ជាប់ចិញ្ចើមផ្លូវជាតិលេខ៦ នាភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បាននិយាយប្រាប់ Swift News ឲ្យដឹងពីសាវតានៃការដាំ ការថែឈើ និងថែស្មៅ លើផ្លូវនេះថា កាលពីរដូវរាំងស្ងួតឆ្នាំកន្លងទៅ អ្នកស្រីបានសង្កេតឃើញរថយន្តដឹកទឺកក្នុងធុងធំៗ មកស្រោចជាញឹកញាប់ ឬយ៉ាងយូរបំផុត២ទៅ៣ថ្ងៃស្រោចម្តង ប៉ុន្តែ ចូលដល់ដើមរដូវប្រាំងរាំងស្ងួត នាចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ អ្នកស្រីមិនសូវឃើញទេ ហើយអ្នកភូមិចេះតែនាំគ្នាឆ្ងល់ រីឯដើមឈើ និងស្មៅ ចាប់ផ្តើមងាប់បន្តបន្ទាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមួយ ក្រោយពីឈើ និងស្មៅ ចាប់ផ្តើមងាប់ជិតអស់ ស្រាប់តែឃើញរថយន្តដឹកទឹកមួយគ្រឿងមកបាញ់ស្រោចលើដំណាំ ដែលងាប់នេះ ធ្វើឲ្យអ្នកឃើញសម្តែងការហួសចិត្ត ព្រោះវាជាការយឺតពេលទៅហើយ។

អ្នកស្រីបាននិយាយរំឭកពីការងារបាញ់ទឹកនោះថា «យូរៗ ស្រោចម្តង! បើស្រោចញឹកញាប់ វាមិនងាប់ទេ។ ថ្ងៃមុន ឃើញបាញ់ទឹកស្រោច ម៉ាក់ក្មេកខ្ញុំលាន់មាត់ថា មើល៍វាស្រោច? ងាប់អស់ហើយ ទើបស្រោច!… ឈើនេះមួយដើម មួយដើម មិនថោកទេ»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ swiftnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme