Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ក្រសួងឧស្សាហកម្ម ព្រមានថា បើពិនិត្យអំបិលមិនឃើញមានដាក់អ៊ីយ៉ូត នឹងបិទសិប្បកម្ម

Posted on January 21, 2020

រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម បានអះអាងថា ​ការនាំចូលអំបិល​និងការចរាច​រណ៍អំបិល​លើទីផ្សារ​ ត្រូវមានការត្រួតពិនិ​ត្យ​តឹងរ៉ឹង​ ហើយ​បើពិនិ​ត្យឃើញថា​ ​អំបិល​មិនមានបញ្ចូលជាតិ​អ៊ីយ៉ូត​ បញ្ចូលមិនគ្រប់តាមស្តង់​ដា​រ​ ឬអំបិលមិនមានស្លាកសញ្ញា​ប​ញ្ចូល​ជាតិ​​អ៊ីយ៉ូត​ដែលទទួលស្គាល់ដោយ​​ក្រ​សួង​ឧស្សា​ហកម្ម ​និង​សិប្បកម្ម ​ត្រូវ​ណែនាំ​ ដកហូត​ ឬពិន័យតាមច្បាប់​និងអនុក្រឹត្យ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសិក្ខាសាលា​ពិគ្រោះយោបល់​ ស្តី​​​ពី​ការ​រៀប​ចំ​ផែន​កា​រ​​ផលិ​ត​ក​ម្ម​អំបិល​ និង​ការ​បញ្ចូល​​​ជា​តិ​​អ៊ីយ៉ូត​ក្នុង​​អំ​បិល ​សម្រាប់​ឆ្នាំ​២០២០​
នៅ​ព្រឹក​ថ្ងៃ​ទី​​ ២០​ ខែ​មករា​ ឆ្នាំ​២០២០​ នាទីស្តីការក្រសួងលោក​ ចម​ប្រសិទ្ធ​ ទេសរដ្ឋមន្រី្ត​រដ្ឋម​ន្ត្រី​​ក្រសួ​ង​​ឧ​ស្សាហ​ក​ម្ម ​និង​​សិ​ប្បកម្ម​ ​បានថ្លែងថា អំបិល​​មា​នសារប្រយោជន៍​សម្រាប់​ម​នុ​ស្ស​ សត្វ​ និងរុក្ខជាតិទាំ​ង​អស់ ​ដើម្បីទ្រទ្រង់រីកលូតលាស់នៃ​ស​រីរា​ង្គ​ ដោយគ្រាន់តែសេចក្តីត្រូវ​កា​រនោះ​អាស្រ័​យ ទៅតាម​សភា​វៈរៀងៗ​​​​ខ្លួន​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមស្តង់ដារ​​ CS 548:2017 បរិមាណ​សារធាតុ​​អ៊ីយ៉ូត​ មានប្រមាណពី​៣​០​ ទៅ​ ៤០​ មីក្រូ​ក្រាម​ ក្នុង​មួយ​គីឡូ​​​ក្រាម​​អំ​បិល​ និង​មនុស្ស​ម្នាក់​ត្រូ​វប​រិភោគ​ក្នុង​រង្វង់​ប្រមា​ណជា​​១០​ ក្រាម​ ដើម្បី​ទ្រ​ទ្រង់​ដល់រាង​កា​យដូ​ចជា៖ -ជួយ​បង្កើន​កា​រច​ងចាំ​ និងឆ្លាតវៃ-ជួយការពារជំងឺពក​ក​រ​ -ការ​ពារ​ជំងឺ​​​ក្រិន​​ក្រេះ​​ -និងជំងឺស្លេកស្លាំងរបស់មាតា​​ ​និ​ងទារក​ជាដើម​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកទេសរដ្ឋមន្រ្តី បានបានសង្កត់ធ្ងន់ថា អំ​បិល​ជាស្បៀងអាហារមានលក្ខ​ណៈយុទ្ធសាស្ត្រ​ ដូច្នេះ​ការ​ថែរក្សាផ្ទៃក្រឡា​ធ្វើស្រែអំបិ​ល​ជាការចាំបាច់មួយត្រូវ​គិ​ត​គូ​ ។ ក្នុងនោះ ការផលិត​ ការកែច្នៃ​និងការ​វេ​ចខ្ច​ប់​អំ​បិល ត្រូវគោរពតាមស្តង់ដារ​​​គុណ​ភាព​ អនាម័យត្រឹមត្រូ​វ​​ និយាយដោយខ្លី​អំ​បិ​លទាំ​ងអស់​ មិនថាអំបិលសម្រាប់ប​​រិភោ​គ​ឬ​ អំបិល​សម្រាប់ឧស្សាហកម្ម​ សិប្ប​​កម្ម​​ ត្រូវចាប់បង្ខំឲ្យបញ្ចូលជា​តិ​អ៊ីយ៉ូត​ចាប់ពីចុងខែមិថុនា​​​ឆ្នាំនេះ​ត​ទៅ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះការនាំចូលអំបិ​ល​​​និ​ងកា​រច​រាចរណ៍អំបិ​លលើទីផ្សារ​​​ ត្រូវមានការត្រួតពិ​និ​ត្យ​តឹង​រ៉ឹង​ ហើយ​បើពិនិ​ត្យឃើញថា​៖ ​អំបិល​មិនមានបញ្ចូលជាតិ​អ៊ីយ៉ូត​ បញ្ចូលមិនគ្រប់តាមស្ត​ង់​ដា​រ​​ ឬអំបិលមិនមាន​ស្លា​កស​ញ្ញាប​ញ្ចូលជា​តិ​​អ៊ីយ៉ូត​​ដែល​ទទួ​លស្គាល់ដោយ​ក្រសួងឧស្សាហក​ម្ម​​និ​ងសិប្ប​កម្ម ​ត្រូវ​ណែនាំ​ ដកហូត​ ឬពិន័យ​តាមច្បា​ប់​​និងអនុក្រឹត្យ​ ដែលបានកំណត់រួចហើយ​​។ ការសម្រេចការងារនេះបា​ន​ ​មានន័យថា៖​​​យើងបាន​រួមចំណែកធំ​ណា​ស់ស​ម្រាប់​​ផ​ល​សេដ្ឋ​កិច្ច​​ ​និង សង្គម​ ជាពិសេសគឺអនាគតកុ​​មារ​យើង​ ដែលជាទំពាំងស្នង​ឫស្សី​ ត្រូវ​ការអាហារូបត្ថម្ភ​បា​នគ្រ​ប់គ្រា​ន់​​ ដើម្បីទទួលបានការលូតលាស់ផ្នែករា​ង​កាយ​​ និងបញ្ញាញា​ណ​វៀង​វៃ​​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នេះ លោកទេសរដ្ឋមន្រី្ត​ ចម​ ប្រសិទ្ធ​​ ក៏បានលើកឡើងពីភាពប្រឈមមួយចំនួន​​ ​ដែលត្រូវការជំនួយពីដៃ​គូ​នា​នា​​ ជាពិសេសអង្គការ​​U​NICEF មានដូចជា៖ការផ្ទេរបច្ចេក​វិ​ទ្យា​ ការបង្កើនផលិតភាព​ ​កា​រ​ឧ​ប​ត្ថម្ភគាំទ្រ​ទៅ​លើម៉ាស៊ីនបញ្ចូលសារធាតុអ៊ីយ៉ូត​ និងផ្សព្វផ្សាយការយល់ដឹង​ពី​សារសំខា​ន់​នៃការបញ្ចូលសារធា​​តុអ៊ីយ៉ូតក្នុ​ងអំបិ​ល​​តាមប្រព័ន្ធផ្សព្វផ្សាយនា​នា​​​ ជាពិសេសតាមបណ្តាញព័ត៌មាន​ទូ​រទ​ស្សន៍​​ក្នុ​ងស្រុ​ក​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា៖ ​ក្នុងឱកាសនោះ​ ក៏មានការពិភាក្សាលើកឡើងពីភាពប្រឈម​នៃកា​រផលិ​តអំបិ​លផ​ង​ដែរ​ បើទោះបី​តាម​រយៈក្រសួង​​ឧស្សាហកម្ម​និង​​​សិ​ប្បកម្ម​ រាជរដ្ឋាភិបាល​បានចេញ​​គោលន​យោបា​យលើកទឹ​កចិ​ត្ត​​លើវិស័​យ​ផលិតអំបិល​នេះជា​ច្រើនយ៉ា​ងណាក៏​ដោ​យ​ ។ បញ្ហាចម្បងបំផុតគឺ​៖​ កត្តាអាកាសធាតុ​ បច្ចេកទេស​ផលិត​​​ និងកង្វះកម្លាំងពលកម្ម​ ដោយសារតម្លៃឈ្នួលថោក​បើប្រៀប​ធៀប​​និងការងារសំ​ណ​ង់​ ។ ការងារនេះ​​នឹ​ង​ត្រូវ​លើកទៅ​ពិភា​ក្សាប​ន្ត​ទៀត​ ក្នុងគ​ណៈកម្មកា​រគោ​លនយោ​បាយ​សេដ្ឋ​កិច្ច​និងហិរញ្ញវត្ថុ​នា​ពេល​ខាងមុ​ខ​​ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ cen

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme