លៀសចំនួន ៥១០ ការុង នៅចំណុចមាត់កំពង់ទឹក ក្នុងភូមិព្រែកសាលា ឃុំទឹកហូតស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះត្រូវបានសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសម្រេចរឹបអូស លក់ឡាយឡុងបង់ចូលថវិកាជាតិ នៅពេលដែលប្រជាពលរដ្ឋជាអ្នក រកលៀសដោយម៉ាស៊ីនខុសច្បាប់ទាំងនោះ បានរត់ចោលលៀសរបស់ខ្លួនអស់ក្នុងពេលសមត្ថកិច្ចចុះមកបង្ក្រាបកាលពីល្ងាចថ្ងៃទី១៩ ខែមករា ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា លៀសសរុបមានចំនួន ជាង៧០០ ការុងក៏ពិតមែន ប៉ុន្តែលៀសមួយចំនួនបានខូចគុណភាព និងនៅសល់តែ៥១០ការុងដែលនៅមានគុណភាព ។ ដូច្នេះហើយតាមឯកភាពរបស់ថ្នាក់លើ នៅពេលនេះខណ្ឌរដ្ឋបាលជលផលបានសម្រេចរឹបអូសលៀស ដែលមានគុណភាព ចំនួន៥១០ ការុង លក់ឡាយឡុងដើម្បីបង់ចូលថវិកាជាតិ ។
លោកនាយខណ្ឌជលផលបានបញ្ជាក់ទៀតថា ការកាវលៀសដោយម៉ាស៊ីនគឺជាទង្វើខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលបានហាមឃាត់ ដោយឡែកការកាវលៀសដោយដៃគឺច្បាប់អនុញ្ញាត ដូច្នេះអ្នកកាវលៀសខុសច្បាប់គឺសមត្ថកិច្ចនិងបន្តចុះប ង្ក្រា ប មិនឲ្យកើតមានឡើយ ។ ចំណែកក្រុមឈ្មួញ ដែលនាំគ្នាមកទិញលៀស យកទៅលក់នៅប្រទេសវៀតណាមនោះ ក៏សមត្ថកិច្ចនិងអាជ្ញាធរ មិនអនុញ្ញាតឲ្យចូលទិញនិងដឹកលៀសនេះបន្តទៀតដែរ ៕
អត្ថបទ៖ កម្ពុជាថ្មី