ព្រះសង្ឃពីអង្គស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយអន្តរាគមន៍ជួយ យកផ្ទះនិងដីស្រែបន្ទាប់លោកស្មៀនឃុំពាំងល្វាយកទៅលក់ដោយមិនឱ្យម្ចាស់ដឹងដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងស្គុន ឃុំពាំងល្វាស្រុកឧដុង្គខេត្តកំពង់ស្ពឺ កាលពីអំឡុងចុងឆ្នាំ២០១៩កន្លងទៅ។
បើតាមសង្ឃដេកាព្រះនាម កេង ចេស្តា ព្រះជន្ម១១ព្រះវស្សាគង់នៅវត្តត្រពាំងល្វា ហៅ វត្តបាត់កូន មានសង្ឃដេកាឱ្យ ក្រុមអ្នកយកព័ត៌មានដឹងកាលពីព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២០ ថាញ៉ោមស្ត្រីរបស់ព្រះអង្គឈ្មោះ ឆេង ឡី អាយុ ៤០ឆ្នាំ បានយកដីផ្ទះទៅដាក់បញ្ចាំឱ្យធនាគារឯកជនអេស៊ីលីដា។ ចំណែកស្រែបានដាក់បញ្ចាំទៅលោកស្មៀនឃុំពាំល្វាឈ្មោះ បុក សុគុន្ឋ ដែមានទំហុំ៣០០០ម៉ែត្រការ៉េក្នុងតម្លៃយ២១០០ដុល្លាសហរដ្ឋអាមេរិក។
កាលពីអំឡុងឆ្នាំ២០១៨ចំណែកដីលំនៅដ្ឋានដាក់បញ្ចាំឲ្យធនាគាឯកជនអេស៊ីលីដាក្នុងតម្លៃយក១៨០០០ដុល្លាសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៧មកម្លេះ។ ព្រះអង្គមានសង្ឃតិកាបន្តថា រហូតមកដល់ខែសហាឆ្នាំ២០១៨ស្រាប់តែឈ្មោះបុក សុគុន្ឋ បានយកដីនិងផ្ទះរបស់តេគុណទៅលក់ឲ្យឈ្មោះហែល ហ៊ាន ជាមេភូមិត្រពាំងស្គុនក្នុងតម្លៃយ១៨០០០ដុល្លា ហើយឈ្មោះបុក សុគុន្ឋបាននិយាយភរម្តាយលោកថាលក់បានតែ១៥០០០ដុល្លាទៅវិញព្រមទាំងគំរាមថាប្តឹងទៅ ខាងណាគគាត់មិនខ្លាចដែព្រោះគាត់ មានមេធាវីទើបញ៉ោអាត្មាមិនហ៊ានប្តឹងផ្តល់រហូតមកដល់សព្វថ្ងៃនេះ។
បើតាមសម្តីស្ត្រីឈ្មោះ ឆេង ឡី បាននិយាយថាគាត់ពិតជាបានយកដីស្រីទំហុំ៣០០០ម៉ែត្រការ៉េ ដាក់បញ្ចាំឲ្យស្មៀន ឃុំពាំងល្វា២១០០ពិតប្រាកដមែន ហើយដីផ្ទះបានដាក់ខ្ចីលុយពីធនាគារឯកជនអេស៊ីលី១៨០០០ដុល្លា ដើម្បីយកលុយមកទិញសម្ភារះធ្វើផ្ទះសម្រាប់នៅ។ ហើយជារៀងរាល់ខែគាត់ត្រូវធនាគារឯកជននេះមួយខែ គាត់បានបង់លុយឱ្យធនាគារឯកជនអេស៊ីលីដាក្នុងមួយខែចំនួន៤៥០ដុល្លាបង់រំលួសរហូតទៅ៦ឆ្នាំហើយគាត់បានបង់ បានរយះពេល៦ខែមកហើយគិតចាប់ពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៨រហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨ស្រាប់តែ
លោកស្មៀនឃុំថា បើរកលុយបង់មិនបានទេឱ្យគាត់ដាក់លក់ផ្ទះនេះ ដើម្បីបង់កំឱ្យខាងធនាគារឯកជនយកផ្ទះ របស់ទៅឡៃឡុងហើយបើគ្រប់ទៀតខាងធនាគារនិងឡៃឡុងដីរបស់ម្តាយគាត់។ គាត់បានបន្តថាដោយឃើញលោកស្មៀនឃុំគំរាមគាត់អញ្វឹកគាត់បានសម្រាច់ចិត្តដាក់ផ្ទះក្នុង២០០០០ដុល្លា តែមិនមានមានអ្នកទិញឬតថ្លៃរយះពេលមួយខែទើបមានអ្នកតថ្លៃដែលរស់នៅរាជធានីភ្នំពេញ ក្នុងតម្លៃយចំនួន១៨០០០ ដុល្លដោយកក់ឱ្យមុនចំនួន៥០០ដុល្លាសហរដ្ឋអាមេរិកទុករយះពេល១ខែទើបប្រគល់ឱ្យគ្របចំនួន១៨០០០ដុល្លា
សហរដ្ឋអារិក។ ទើបព្រះសង្ឃទាំងពីអង្គសំណូមពរសូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ពិសេសសម្តេចអគ្គមហាសេនាបតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយរកយុត្តិធម៍និងអន្តរាគមន៍ជួយដល់ក្រុមគ្រួសារព្រះអង្គផង។
ក្រោមការលើកឡើងស្នើសុំអន្តគមន៍ពីក្រុមគ្រួសាររបស់ព្រះសង្ឃទាំងពីអង្គក្រុមអ្នកព័ត៌មានយើងបានព្យាយាម
ទំនាក់ទំនងជាមួយលោកបុកសុគុន្ឋស្មៀន ឃុំពាំងល្វា ដើម្បីសូមការបកស្រាយអំពី រឿងរ៉ាវដ៏ចំរូងចំរាស់ដែល ត្រូវក្រុមគ្រួសារព្រះសង្ឃចោទប្រកាន់ថា បានយកដីនិងផ្ទះទៅលក់ដោយមិនការយល់ព្រមពីភាគី គាត់នោះ ទូរស័ព្ទចូលជាច្រើនលើកតែគ្នាអ្នកទទួល។ លោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺបាននិយាយតាមទូរស័ព្ទថា រឿងរ៉ាវខាងនេះជារឿងរដ្ឋប្រវ័យន្នីដូច្នេះសូមប្តឹងទៅតុលាការខេត្តទៅ៕
អត្ថបទ៖ អរិយធម៌