ជារៀងរាល់ឆ្នាំ ក្រសួងអប់រំតែងតែប្រកាស ហាមឃាត់ការឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដោយមិនអនុញ្ញាតឲ្យសិស្ស គ្រូបង្រៀន ឬសាលាទាំងរដ្ឋ និងឯកជនឈប់សម្រាកបិទទ្វានោះទេ ដោយសារបុណ្យចូលឆ្នំាចិនមិនស្ថិតនៅក្នុងអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករនោះទេ។
ប៉ុន្តែបើក្រឡេកមើលយន្តការអនុវត្តជាក់ស្តែង នៅថ្ងៃចូលឆ្នាំចិនតែងតែមានសភាពស្ងប់ស្ងាត់នៅតាមសាលារៀនមួយចំនួន ដោយសារអវត្តមានគ្រូ និងសិស្ស ។
ទោះជាយ៉ាងណា បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ប្រាប់ CPC NEWS នៅថ្ងៃទី២៣ ខែមករានេះថា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវបើកទ្វារដំណើរការជាប្រក្រតី នៅក្នុងអំឡុងបុណ្យចូលឆ្នំាំចិន ហើយអំពាវនាវឱ្យគ្រប់គ្រឹះស្ថានទំាងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល ចំពោះបុគ្គលិកអប់រំ សិស្សានុសិស្ស ដែលអវត្តមានក្នុងអំឡុងបុណ្យចូលឆ្នំាចិននេះ ។
ដោយឡែកទាក់ទងនឹងវិធានការរដ្ឋបាលពិន័យបែបណានោះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មិនទាន់បានបញ្ជាក់នៅឡើយទេថា ត្រូវអនុវត្តទោសបែបណានោះ។
សូមជម្រាបថា កាលពីពេលថ្មីនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់មាតាបិតាសិស្សទាំងឡាយ មិនគួរដាក់ការធ្វើដំណើរកំសាន្តប៉ះចំថ្ងៃកូនសិក្សានោះទេ៕
អត្ថបទ៖ CPC