អង្គការតម្លាភាពអន្តរជាតិ បានចាត់ថ្នាក់ កម្ពុជាក្នុងស្ថានភា ព អាក្រក់ជាង មុននៃអំ ពើ ពុក រលួ យសម្រាប់ឆ្នាំ២០១៩ ហើយបើប្រៀបធៀបជាមួយប្រទេ សទាំ ង១០នៅក្នុងតំបន់ អាស៊ាន កម្ពុជាពុក រលួ យខ្លាំងជាងគេ។
នៅក្នុងរបាយការណ៍អង្គការតម្លាភាព អន្តរជាតិចេញផ្សាយនៅថ្ងៃនេះ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២០ក្នុងចំណោម១០០ពិន្ទុ។ បើនិយាយពីពិន្ទុ គឺកម្ពុជាទទួល បាន២០ ដូចកា លពីឆ្នាំ២០១៨ ប៉ុន្តែ សម្រាប់ចំណា ត់ថ្នាក់ គឺធ្លា ក់ចុះមួយកម្រិត គឺពី១៦១ ទៅ១៦២។
ចំណែកប្រទេសនៅអាស៊ានដែលមានចំណាត់ថ្នាក់មិនល្អដែរតែស្ថិតនៅលើកម្ពុជាមាន ប្រទេសវៀតណាម និងឡាវ គឺពិន្ទុបាន២៩ដូចគ្នា។
នៅក្នុងតំបន់អាស៊ាន ប្រទេស សិង្ហបុរីទទួលបានចំណា ត់ថ្នាក់ល្អជាង គឺទទួលបា នពិន្ទុ៨៥ ចំ ណាត់ថ្នាក់ល្អ លេខ៤លើពិភពលោក និងលេខ១ នៅអាស៊ាន។អង្គការតម្លាភាពអន្តរជាតិ បានសិក្សាលើ១៨០ប្រទេស និងតំបន់លើពិភពលោក ក្នុងចំណោម១៨០។ ចំណែកពិន្ទុ០ ប្រទេសពុករលួយបំផុត និងពិន្ទុ១០០ជាប្រទេសស្អាតស្អំបំផុត។
អត្ថបទ៖ VOD