បន្ទាប់ពី ពិនិត្យ ឃើញ មានករ ណីគ្រោះថ្នា ក់ ចរា ចរណ៍ ដែលតែ ងតែកើតឡើងជា រើយៗ នៅលើផ្លូវជាតិលេខ ៤ និង តាមបណ្តាផ្លូវមួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺនោះ នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០នេះ អភិបា លខេត្តកំពង់ស្ពឺបានដឹកនាំមន្ត្រីក្រោមឱវាទធ្វើពិធីសូត្រម ន្តរំ ដោះ គ្រោះ និង ឧទ្ទិសកុសលជូនទៅដល់ជ ន រ ង គ្រោះ ដែ លរ ង គ្រោះ ថ្នា ក់ ចរាចរណ៍ទាំងនោះ ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា ដើមហេតុដែលរដ្ឋបាលខេត្តបានរៀបចំពិធី សូត្រមន្តរំ ដោះ គ្រោះ និង ឧទ្ទិសកុសល ជូន ទៅដល់ជ នរ ង គ្រោះដែល រ ង គ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និង ផ្លូវសំខាន់នា នា តាម បណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺនាពេលនេះ
ដោយសារតែជា បន្តបន្ទាប់មកនេះ សង្កេតឃើញគ្រោះ ថ្នា ក់ច រាច រណ៍ តាមផ្លូវជាតិលេខ៤ និង ផ្លូវសំខាន់នានាក្នុងខេត្ត បានបន្តកើតមានស្ទើររាល់ថ្ងៃ និងបានបណ្តាលឱ្យមានម នុស្សស្លា ប់ និង រ ង រ បួ ស ព្រមទាំងខូច ខាតរថយន្ត និង បំផ្លាញទ្រព្យសម្បត្តិទាំងរដ្ឋ និង ឯ ក ជន អស់ជាច្រើនទៀត។
ឯកឧត្តម វ៉ី សំណាង ក៏បានរំលឹកដល់អ្នកបើកបរ ឬ អ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបើកបរ ជាពិសេសត្រូវគោ រពច្បាប់ចរា ចរណ៍ផ្លូវគោក ឱ្យបាន ជាប្រចាំ ទោះបី ចម្ងា យផ្លូវជិត ឬ ឆ្ងាយបែ បណាក្តី ។ ពិសេសជាងនេះ គឺត្រូវចេះយោគ យល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ពេលប្រើប្រាស់ផ្លូវសា ធារណៈ ដើម្បីឈានទៅ កា ត់ បន្ថ យ អត្រាគ្រោះថ្នាក់ចរាចរណ៍ ៕
អត្ថបទ៖ ប្រជាប្រិយ