សេចក្តីរាយការណ៍បានឲ្យដឹងថា ចូលឆ្នាំចិនឆ្នាំនេះ នៅខេត្តព្រះសីហនុមានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុន ដោយសារការបិទល្បែងអនឡាញកន្លងមក ដែលធ្វើឲ្យចិនចាកចេញច្រើនជាគំហុក ហើយឥឡូវនេះ ដោយសារជនជាតិចិនមួយចំនួនបន្តត្រឡប់ទៅវិញក្នុងឱកាសចូលឆ្នាំចិន។
សេចក្តីរាយការណ៍ឲ្យដឹងថា ការចាកចេញរបស់ពាណិជ្ជករចិន និងកម្មករចិន ក៏ធ្វើឲ្យតម្លៃដីនិងសំណង់នៅនឹង ហើយអាជីវកម្មមួយចំនួនដូចជាផ្ទះជួល នៅទ្រឹងនិងមានថែថយចុះ។ ទោះបីយ៉ាងណា អវត្តមានចិនមួយចំនួន បានបង្ករលក្ខណៈងាយស្រួលខាងផ្នែក សន្តិសុខសណ្តាប់ធ្នាប់នៅទីនោះមានភាពប្រសើរ និងងាយគ្រប់គ្រងបានជាងមុន។
តាមការឲ្យដឹងពីពាណិជ្ជករ គឺមានចិនមួយចំនួន ក៏ជាប់ជំពាក់បំណុលដែល បន្ទាប់ពីការបិទល្បែងអនឡាន ដោយសារមុននោះពួកគេបានបោះទន់វិនិយោគលើសំណង់ ហើយសំណង់នោះនៅទ្រឹង។ ទោះបីមានការបិទល្បែងអនឡាននៅខេត្តព្រះសីហនុ ក៏ប៉ុន្តែប្រភពលួចបង្ហើបថា បច្ចុប្បន្ននេះ នៅទីក្រុងភ្នំពេញមានការបើកល្បែងអនឡាញដោយលួចលាក់រហូតចំនួនយ៉ាងហោច៦០កន្លែង។ ករណីនៅមានល្បែងអនឡាញនេះ តើអជ្ញាធរដឹងឬមិនដឹង គឺជាសមត្ថកិច្ចរបស់អជ្ញាធរ ក្នុងការស្រាវជ្រាវបន្ត៕
អត្ថបទ៖ swiftnews