ពីខេត្តពោធិ៍សាត់ ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវឲ្យខេត្តពោធិ៍សាត់ និងខេត្តផ្សេងៗទៀត ថែទាំព្រៃដែលនៅសេសសល់ ទោះសល់តិច ឬច្រើន។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ «ខេត្តពោធិ៍សាត់ បើអស់ព្រៃពីភ្នំក្រវ៉ាញ ភ្លៀងមកដឹកតែជំនន់ធំហើយ កុំមើលស្រាលបញ្ហានេះឲ្យសោះ សូមថែទាំព្រៃដែលនៅសេសសល់ ទោះសល់តិច ឬច្រើន ហើយខេត្តផ្សេងក៏ដូចគ្នាដែរ»៕
អត្ថបទ៖ swiftnews