នាយឧត្តមសេនីយ៍ ហ៊ឹ យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវបំពេញការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ហើយលោកថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ ។
ក្នុងពិធីបិទវគ្គបំប៉ន ជំនាញ ចរាច រណ៍ផ្លូវគោក នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងថា នៅពេលចេញទៅបំពេញការងារវិញ ត្រូវខិតខំរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់សា ធារណៈឲ្យកាន់តែល្អប្រសើរ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ក្នុងនោះត្រូវផ្ដោតសំខាន់ទៅលើសណ្ដាប់ធ្នាប់ចរាចរណ៍ ។
“ចំណុចនេះយើងត្រូវអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន គ្រោះ ថ្នា ក់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយសម្ដេចក្រឡាហោម លោកបានបន្ថែមមួយទៀត គឺឆ្នាំ២០២០នេះ គឺជាឆ្នាំនៃការរឹតបណ្ដឹងអនុវត្តច្បាប់” អគ្គស្នងការរងនគរបាលជាតិបានថ្លែងយ៉ាងដូច្នេះ។
នាយឧត្តមសេនីយ៍ បានកត់សម្គាល់ថា ភារកិច្ចស្នួលរបស់មន្ដ្រីនគរបាលចរាចរណ៍ គឺមានពីរ រួមមាន ទី១៖ រៀបចំសណ្ដាប់ធ្នាប់ និងទី២៖ ទប់ស្កាត់ គ្រោះ ថ្នា ក់ច រាចរណ៍ ហើយលោ កសង្ឃឹមថា មន្ដ្រីនគរបាលចរាចរណ៍នៅទូទាំងប្រទេស នឹងអនុវត្តការងារតាមតួនាទីភារកិច្ច របស់ខ្លួនប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយ គ្រោះ ថ្នា ក់ ចរាចរណ៍ ។
យោងតាមរបាយការណ៍របស់ លោក ឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា វគ្គបំប៉នជំនាញចរា ចរណ៍ផ្លូវគោក នាពេលនេះ មានសិក្ខាកាម សរុបចំនួន៨៩នាក់ មកពីស្នងការដ្ឋាននគរបាលរាជ ធានី-ខេត្ត និងនា យកដ្ឋាន-អង្គភាព ចំនួន២៣ ។ បើកវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក សិក្សារយៈពេល៣ខែ ចាប់ដំណើរ ការពីថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។
សូមបបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ គ្រោះ ថ្នា ក់ចរាច រណ៍នៅទូទាំងប្រទេសបានកើតចំនួន ៤.១២១លើក ស ម្លា ប់មនុស្ស ១.៩៨១នាក់ និងរង រ បួស ៦.១៤១នាក់ ដែលគិត ជាមធ្យមភាគក្នុងមួយថ្ងៃ មានមនុស្សស្លាប់ ៥,៤នាក់។ គ្រោះ ថ្នា ក់ច រាច រណ៍នេះកើតឡើង ភាគច្រើន នៅក្នុងរាជធានីភ្នំពេញ ដែល មានតួលេខខ្ពស់ជា ងគេ ស្លា ប់ ៣៤៨នាក់ ខេត្តព្រះសីហនុ ស្លា ប់ ១៤៩នាក់ និងខេត្តកណ្តាល ស្លា ប់ ១៤៣នាក់ ៕
អត្ថបទ៖ cen