ខាងរដ្ឋាភិបាល មិនទទួលស្គាល់ របាយការណ៍ដែលថា កម្ពុជាជាប្រទេសពុករលួយ ជាងគេនៅអាស៊ាន
ក្រោយអង្គការតម្លាភាពអន្តរជាតិ បានចាត់ថ្នាក់កម្ពុជា ក្នុងស្ថានភាពអាក្រក់ជាងមុននៃអំពើពុករលួយសម្រាប់ឆ្នាំ២០១៩ ហើយបើប្រៀបធៀបជាមួយប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន កម្ពុជាពុករលួយខ្លាំងជាងគេមក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០២ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុករបាយការណ៍នៃការវាយតម្លៃ និងដាក់ពិន្ទុរបស់អង្គការតម្លាភាពអន្តរជាតិ (TI) មកលើកម្ពុជាដោយបានកម្រិតអំពើពុករលួយនៅកម្ពុជាខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថា ជាការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីផលប្រយោជន៍ផ្ទាល់របស់ពួកគេ និងគ្មានតម្លៃផ្លូវច្បាប់នៅកម្ពុជា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា៖…