ការរកឃើញថ្មីបានប៉ាន់ស្មានថា វីរុសថ្មី coronavirus នេះអាចមានប្រភពចេញពីសត្វពស់ ដែលជាសត្វព្រៃមួយក្នុងចំណោមសត្វព្រៃ ដែលត្រូវបានគេលក់ខុសច្បាប់នៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយនៅក្រុងវូហាន (ទីផ្សារដែល មាន ការផ្ទុះជំងឺរ លា កសួតនេះដំបូង) ។ នេះដោយ សារ តែអ្នកស្រាវជ្រាវបានរក ឃើញថា កូដប្រូតេ អ៊ី ននៅក្នុង វីរុសគឺស្រ ដៀង នឹង ពស់ ដែរ។ យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា សត្វពស់ តែង តែចា ប់សត្វប្រចៀវនៅ ក្នុងព្រៃ ដែលអា ចជា មូល ហេតុ ដែលពស់ត្រូវបានឆ្លងវីរុស នេះពីប្រចៀវបន្ត។
យោងតាមទីភ្នាក់ងារ សារព័ត៌មា នរ៉យទ័រ បានឱ្យដឹងថា វីរុស coronavirus ពីទីក្រុង Wuhan ប្រទេស ចិន ត្រូវបានគេតាមដាន និងត្រូវបាន គេនិយា យថា មានប្រភ ពចេ ញពីទីផ្សារលក់ សត្វព្រៃខុ សច្បាប់។ អគ្គនាយ កមជ្ឈមណ្ឌល ត្រួតពិនិត្យ និងបង្ការជំងឺរបស់ប្រទេ សលោក Gao Fu ក៏បាននិ យាយដែ រថា វីរុស ថ្មីគឺស្ទើរតែ ៧០% ប្រហា ក់ប្រហែ លនឹង វីរុស ជំងឺសារ (SARS) ដែលកើត ចេញម កពីសត្វប្រចៀវ។ ដូច្នេះអ្នកវិទ្យា សាស្ត្របាន ប៉ា ន់ស្មានថា សត្វប្រចៀវក៏ អាច ជាប្រភ ពនៃមេរោគឆ្លងថ្មីផងដែរ ពោល គឺវាអា ចចម្លងពី សត្វ ទៅមនុស្ស។
ក្រុមអ្នកជំនាញ បានលើ កឡើងថា ពួកគេចាប់បានថា សត្វប្រចៀវអា ចជា ដើមហេ តុនៃមេ រោគ បន្ទាប់ពីរូបថ តរបស់អ្នកស្រុកវូហានបរិភោ គស៊ុបប្រចៀវយ៉ា ងគួរឱ្យខ្ពើមបា នបែកធ្លាយឡើង។ ប៉ុន្តែយ៉ា ងណាពួកគេក៏ មិនច្បាស់ដែ រថា មេ រោគក្នុងសត្វប្រចៀវឆ្លងមកមនុស្សយ៉ាង ម៉េច ប៉ុន្តែពួកគេយល់ ថាវាមា នទាក់ ទងផ្សេងទៀតដែលពួកគេនៅ មិនទាន់ ច្បាស់នៅឡើយ ។ រំលឹកដែរថា សត្វប្រចៀវក៏ជាប្ រភពនៃ ជំងឺសារ (SARS) ដែល បានផ្ទុះឡើងកា លពីអំឡុងឆ្នាំ២០០៣ ហើយរដ្ឋាភិបា លចិនក៏បានអំពាវនាវឱ្យឈប់បរិ ភោគសត្វប្រចៀវ និងសត្វព្រៃដទៃ ផង ដែរ ប៉ុន្តែវាហាក់ដូ ចជាគ្មានប្រសិទ្ធភា ពនោះទេ។
ប្រភពខ្លះក៏បាននិយាយ ដែរថា អ្នកមា នខ្លះទិញប្រចៀវ មកហូបរហូតដល់ ទៅ ២,០០០ក្បាល ឯណោះ ដូច្នេះប្រភពនៃបញ្ហាកាន់តែកើនឡើង។ គួរឱ្យដឹងដែរថា គិតមកទ ល់ពេលនេះប្រទេស ចិនបាន បញ្ជាក់ថា មានអ្នក កើតជំងឺ ចំនួន ៥៧១នាក់ និងមានអ្នកស្លាប់ចំនួន ១៧នាក់ ហើយ។ ដូច្នេះយើង សង្ឃឹមថា អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញនឹងរកវិ ធីដើម្បីបញ្ឈប់ វីរុសនេះពីការរីករាលដា លបន្ថែមទៀត។ ហើ យសូមអ្នកទាំង អស់គ្នាប្រុងប្រយ័ត្ន និងរក្សាអនា ម័យទាំងអស់គ្នា៕
អត្ថបទ៖ ដើមរាំង