នៅថ្ងៃទី២៥ ខែមករា ឆ្នំា២០២០នេះ លោកស្រីនិងប្តី បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បី ពិនិត្យផ្ទៃពោះ ។ ស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះ សុខ សុភ័ក្ត អាយុ២៦ឆ្នាំ ប៉ុន្តែ គ្រាន់តែទៅដល់មុខសម្ភពពិនិត្យពោះភ្លាមៗ ពេទ្យជាបុរសម្នាក់នៅទីនេះ ប្រាប់ថា ទើបតែដេញស្ត្រីម្នាក់ចេញ ឥឡូវមកម្នាក់ទៀត និងបាននិ យាយថា ពេទ្យមិនទទួលពិនិត្យថ្ងៃសៅរ៍ ទេ ។
ពិតជារឿងដ៏ហួសហេ តុមួយនិងមិនត្រឹមត្រូវតាមកា រណែនាំ របស់ក្រសួង សុខា ភិបាល ឡើយ ដែលមន្ទីរ ពេទ្យប ង្អែក ខេត្តតាកែវ ដែលជាពេទ្យរប ស់រដ្ឋ បែរជា មិនធ្វើការ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬ ថ្ងៃបុណ្យទាន ដោយមិន មានពេទ្យប្រចាំ ការ ឬ មានពេទ្យ ប្រចាំការហើយ បែ រជា ដេញអ្នកជំ ងឺទៅវិញ ដោយ ពោល ពាក្យមិនស មរម្យនិងគ្មា ន សី លធម៌ ថា មិនទ ទួ លពិនិត្យ ថ្ងៃសៅរឬថ្ងៃអាទិត្យ នោះទេ ។
ខណៈមានប័ណ្ណ “បសស” ផងនោះ គ្រាន់តែឮពាក្យសម្តីអសីលធម៌និងគ្មានក្រមវិជ្ជាជីវៈជា ពេទ្យបែបនេះ លោកស្រីនិងប្តី ក៏បានចាកចេញពី ពេទ្យវិញ តែម្តង និង សម្តែងការហួសចិត្តយ៉ាងខ្លាំង ។ ទន្ទឹមនេះ លោកស្រី ក៏បានសំណូ មដល់ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុ ខាភិបាល មេត្តាពិនិត្យឥរិយា បថនិងក្រមសី លធម៌ នៃមន្ទីរពេ ទ្យបង្អែក ខេត្ត តាកែវ ផង ។
ជុំវិញករណីនេះ លោក ឆូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតា កែវ ថ្លែងប្រាប់សារ ព័ត៌មានថា ការពិនិត្យផ្ទៃពោះ គឺ មិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬ ថ្ងៃឈប់សម្រាកទេ ពោ លគឺ មន្ទីរពេទ្យតែងតែមា ន ពេទ្យប្រចាំ កា រជានិច្ច ។ ទោះបីយ៉ាង ណា លោកប្រធានមន្ទីរពេទ្យបង្អែ ក ខេត្តតាកែវ នឹងសួរនាំក រណីនេះអោ យបានច្បាស់ ទៅកា ន់មន្ត្រីរបស់ខ្លួន ។ សូម បញ្ជាក់ថា កន្លងមក មន្ទីរពេទ្យបង្អែក ខេត្តតាកែវ ក៏ធ្លា ប់មានបញ្ហាផ ងដែរ ជុំវិញការមិនយក ចិត្តទុកដា ក់លើអ្នក ជំងឺ ។ ប៉ុន្តែខាងមន្ទីរពេទ្យបង្អែក ខេត្តតាកែ វ បានចេ ញលិខិ តប ដិសេធ ៕
អត្ថបទ៖ អរិយ