ខណៈប្រជាពលរដ្ឋខ្មែរ កំពុងព្រួយបារម្ភពី វីរុសកូរ៉ូណា ប្រភេទថ្មី នោះ បែរជាអ្នកលក់មួយចំនួន រួមទាំងឱសថស្ថាន ផងដែរនោះ ចាប់ផ្តើមឆ្លៀតឱកាសតម្លើងតម្លៃកប់ពពក ដែលប្រជាពលរដ្ឋ ហៅថា ខ្មែរសម្លា ប់ខ្មែរ ពេលខ្មែរកំពុងជួបទុក្ខ ។
ជាក់ស្តែង ឱសថស្ថាន រស្មីពេជ្រ មានទីតាំងជិតវត្តមហាមន្ត្រី ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន បានលក់ម៉ាស់មួយប្រអប់តម្លៃរហូតដល់ទៅ៣០ដុល្លារ ឯណោះ ។
គណនីហ្វេសប៊ុកមួយឈ្មោះ “Den” និយាយទាំងហួសចិត្តថា “បទពិសោធន៍ក្នុងឆាកជីវិតហើយ … ឮតែគេថាដល់ឥលូវជួបខ្លួនឯងហើយ ។ ថ្ងៃនេះខ្ញុំបានដើរទិញម៉ាសស្ទើរតែគ្រប់ Pharmacy ពេញភ្នំពេញហើយ គេថាអត់មាន ស្រាប់តែខ្ញុំក៏ចូលទៅ pharmacy ឃើញគាត់មានម៉ាសលក់ក៏សួរតម្លៃគាត់ថា មួយប្រអប់ប៉ុន្មាន គាត់ថា៣០ដុល្លារ មាន៥០សន្លឹក ហើយខ្ញុំក៏សួរថាតម្លៃថោកបំផុតប៉ុន្មាន គាត់ថាអាស្តើង ១០ដុល្លារ គឺម៉ាស២ តម្លៃ៥០០រៀលលក់តាមផ្លូវ”។
គណនីហ្វេសដដែល បន្តថា “ខ្ញុំក៏សួរថាហេតុថ្លៃម្លេសអុី ? គាត់ក៏ថាកាលមុនកូនចៅគាត់លក់ខុស តម្លៃពិតប្រាកដគឺប៉ុណ្ណឹង ទិញបានអត់ ? ខ្ញុំក៏ថាអត់អីទេអរគុណច្រើនអុី ហើយក៏ដើរចេញមក”។
ស្រុកខ្ញុំរីកចម្រើនបែបណា បើសម្បូរទៅដោយធនធានមនុស្សបែបនេះចឹង ? សូមក្រសួងពាក់ព័ន្ធជួយចាត់វិធានការផង អាណិតគ្នាអ្នករកមួយថ្ងៃហូបមួយថ្ងៃ គ្នាក៏ចង់រស់ដែរ តែបើអត់លុយទិញម៉ាសក៏មិនដឹងធ្វើយ៉ាងណាដែរ មានតែបបួលគ្នាទៅចម្លងអុីនឹង ហ្នឹងឯង ។ ស្រុកគេមានតែចែកហ្វ្រី ស្រុកខ្ញុំលក់ចាក់ក”។សូមបញ្ឈប់ទៅ រាល់អាជីវកម្មទាំងឡាយណា ដែលរកផលចំណេញបានច្រើន នៅពេលប្រជាពលរដ្ឋ កំពុងជួបទុក្ខលំបាក នោះ ៕
អត្ថបទ៖ cpc