ជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» ដែលកំពុងកើតមាននៅក្នុងប្រទេសចិន និងកំពុងរីកសាយភាយទៅដល់បណ្តាប្រទេសមួយចំនួនទាំងនៅអាស៊ី និងអឺរ៉ុបផងនោះ បើទោះបីកម្ពុជាមិនទាន់កើតមានជំងឺនេះ តែប្រជាពលរដ្ឋកម្ពុជាកំពុងព្រួយបារម្ភខ្លាំងណាស់ផងដែរពីការរីកសាយភាយនៃជំងឺនេះ។
ក្នុងសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ
ឆ្លើយតបចំពោះចម្ងល់ និងក្តីបារម្ភនេះ ក្នុងសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ
លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ដោយភ្ជាប់ជាមួយអំណះអំណាងមួយចំនួនរបស់ក្រសួងសុខាភិបាលថា ជំអឹផ្លូវដង្ហើម «កូរ៉ូណាវីរុស» មិនអាចមកដល់ប្រទេសកម្ពុជា តាមរយៈខ្យល់ដែលបោកបក់ពីប្រទេសចិននោះឡើយ។
លោកបានបញ្ជាក់ថា វីរុសនេះ មិនអាចរស់នៅបរិយាកាសខាងក្រៅ ឬរស់នៅក្នុងលំហខ្យល់បានយូរនោះឡើយ។
សូមបញ្ជាក់ថា មកដល់ពេលនេះជំងឺផ្លូវដង្ហើមកូរ៉ូណាវីរុស បានសម្លា ប់មនុស្សប្រមាណ ៨០នាក់ហើយ ខណៈអ្នកឆ្លងជំងឺនេះ កើនឡើងដល់ ២,៧៦១នាក់សម្រាប់ប្រទេសចិន ហើយប្រមាណ ៣៧ករណីទៀត កើតមាននៅតាមបណ្តាប្រទេសដទៃ៕
អត្ថបទ៖ kbn