អាជ្ញាធរចិន បានសម្រេចបញ្ជូននិស្សិតកម្ពុជាចំនួន៣០នាក់ ត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីការពារជំងឺឆ្លង វីរុសកូរ៉ូណា នៅព្រឹកថ្ងៃទី២៨ ខែមករា នេះ តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោ យប៉ែត កម្ពុជា-ថៃ។
នៅក្នុងការវិលត្រឡប់រប ស់និស្សិតខ្មែរ នេះ គេឃើញមាន អាជ្ញាធរខេត្តបន្ទាយ មានជ័យរួម ទាំងមន្ត្រីសមត្ថកិច្ចនៅច្រកទ្វារព្រំដែន ជាច្រើននាក់ រង់ចាំទទួលនិងចែ កម៉ាស់ ដល់ភ្ញៀវជាតិ និង អន្តរជា តិដែលធ្វើដំណើរចេ ញចូលផងដែរ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងថា ក្រុមនិស្សិតដែលអាជ្ញាធរចិ នបញ្ជូនមកប្រទេ សកម្ពុជាវិញនេះ គឺវគ្គទីមួយមានចំនួន៤១នាក់ មកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន៣០នាក់ និងមួយចំនួនទៀតមកតាមជើងយន្តហោះនៅរាជធានីភ្នំពេញ ។ សម្រាប់និស្សិតខេត្តឆ្ងាយដូច ជាព្រៃវែង បាត់ដំបង អាជ្ញាធរក៏ បានរៀបចំឡាន ដឹកបញ្ជូនទៅបន្តទៀតដែរ ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បន្តថា ក្រុមនិស្សិតទាំងអស់នេះ គឺជានិស្សិតជាប់អា ហារូបករណ៍របស់ លោក ស សុខា ដែលអាជ្ញាធរចិន បញ្ជូនមកប្រទេសកម្ពុជាវិញសិននេះ ដោយសារ តែខ្លាចឆ្លងជំងឺវីរុសកូរ៉ូណា ។
តាមប្រភពព័ត៌មានពីមន្ត្រីអន្តោប្រវេសន៍ប្រចាំការនៅមាត់ច្រកអន្តរជាតិ នេះ បានឲ្យដឹងថា ក្រុមនិស្សិតទាំងនេះ ត្រូវបានពិនិត្យនិងស្គែនយ៉ាងហ្មត់ ចត់ ហើយអាជ្ញាធរបា នរៀបចំរថយន្តក្រុងដើម្បី ជូនទៅកាន់ ស្រុកកំណើត និង ស្ថិតនៅក្នុងការតាមដានក្នុងរយៈពេល១៤ថ្ងៃ ៕
អត្ថបទ៖ cpc