អ្នកវិភាគសង្គ្រាមជីវសាស្ត្រអ៊ីស្រាអ៊ែលបាននិយាយថា ការឆ្លងរាលដាលនៃជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណា បណ្តាលឱ្យមនុស្សស្លាប់ដូចសត្វនេះ ប្រហែលជាមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍មួយក្នុងទីក្រុងវ៉ូហាន ដែលភ្ជាប់ទៅនឹងកម្មវិធីអាវុធជីវសាស្រ្តរបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ Washington times នៅថ្ងៃទី២៨ ខែមករានេះ។
ក្នុងនោះវិទ្យុអាស៊ីសេរីកាលពីសប្តាហ៍មុន បានផ្សាយឡើងវិញនូវរបាយការណ៍ទូរទស្សន៍វ៉ូហានពីឆ្នាំ ២០១៥ ដែលបង្ហាញពីមន្ទីរពិសោធន៍ស្រាវជ្រាវវីរុសទំនើបបំផុតរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ថាវិទ្យាស្ថានវ៉ូហានវិទ្យាសាស្ត្រ។ មន្ទីរពិសោធន៍នេះគឺជាកន្លែងតែមួយគត់នៅក្នុងប្រទេសចិនដែលមានសមត្ថភាពធ្វើការជាមួយវីរុសសម្លាប់មនុស្ស។
លោក Dany Shoham អតីតមន្រ្តីចារកម្មយោធាអ៊ីស្រាអែល ដែលបានសិក្សាអំពីសង្គ្រាមជីវសាស្ត្រចិនបាននិយាយថា វិទ្យាស្ថាននេះមានជាប់ទាក់ទងទៅនឹងកម្មវិធីអាវុធជីវៈសាស្ត្ររបស់ទីក្រុងប៉េកាំង។
លោក Shoham បានប្រាប់កាសែត The Washington Times ថា “ មន្ទីរពិសោធន៍មួយចំនួននៅក្នុងវិទ្យាស្ថាននេះប្រហែលជាបានចូលរួមនៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍនៅក្នុងកម្មវិធីអាវុធជីវសាស្រ្តរបស់ចិន”។
លោកបានអោយដឹងតាមអ៊ីមែលទៀតថា ការងារផលិតអាវុធជីវសាស្រ្តត្រូវបានធ្វើឡើងជាផ្នែកមួយនៃការស្រាវជ្រាវស៊ីវិលនិងយោធាស៊ីវិល ហើយវាពិតជាមានការលាក់លៀមខ្លាំងណាស់ពីរដ្ឋាភិបាលចិន។
សូមជម្រាបថា គិតមកដល់ថ្ងៃទី ២៨ ខែមករានេះ វីរុសកូរ៉ូណា បានសម្លាប់ពលរដ្ឋចិនប្រមាណ ១០៦នាក់ហើយ ខណៈមនុស្ស ៤០០០នាក់កំពុងធ្លាក់ខ្លួនឈឺ ពិសេសបានឆ្លងរាលដាលដល់ប្រទេសជាច្រើនផងដែរ៕
អត្ថបទ៖ cpc