នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad) កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាស ផ្អាកផ្តល់ទិដ្ឋាការដល់ ពលរដ្ឋចិន ជាបណ្តោះ អាសន្ន ក្រោយពី មានកា ររាតត្បាតឆ្លងវីរុស កូរ៉ូណាប្រភេទថ្មី ដែល កំពុងរា លដាលខ្លាំងក្នុងខេត្ត ហ៊ើ ប៉ី ប្រទេសចិន។
បើតាមការ ចុះផ្សាយដោយសារ ព័ត៌មាន The New York Time នៅថ្ងៃទី២៨ ខែមករានេះ ការ សម្រេចផ្អាកដែល ចេញពីការិយាល័យនា យករដ្ឋមន្ត្រីនេះ ត្រូវអនុវត្តភ្លាមៗ ដែលមិន បង្អង់ ដើម្បីធ្វើការ ទប់ស្កាត់ឲ្យមា នប្រសិទ្ធភាព។
ប៉ុន្តែទោះជាយ៉ា ងណា បើតាមការិយាល័យ នាយករដ្ឋមន្ត្រី ការសម្រេចផ្អាក នេះធ្វើឡើងជាបណ្តោះ អាសន្នប៉ុណ្ណោះ ពោលនៅពេលដែលវីរុស កូរ៉ូណាប្រភេទថ្មីនេះស្ង ប់ស្ងាត់ទៅ វិញ នោះនឹងផ្តល់ទិដ្ឋា ការដល់ព លរដ្ឋចិន ជាធម្មតាវិញ។
សូមជម្រាបថា គិតមកដ ល់ថ្ងៃទី ២៨ ខែមក រានេះ វីរុសកូរ៉ូណា បានសម្លាប់ព លរដ្ឋចិនប្រមាណ ១០៦នាក់ ហើយ ខណៈមនុស្ស ៤០០០នាក់កំពុងធ្លាក់ខ្លួនឈឺ ពិសេសបា នឆ្លងរាលដា លដល់ប្រទេសជា ង ១៤ ក្នុងនោះរួមមានប្រទេសក ម្ពុជាផ ងដែរ ដែលត្រូវបានក្រសួងសុខាភិបាលកម្ពុជាប្រ កាសកាល ពីយប់ថ្ងៃទី២៧ ខែមក រាម្សិលមិញ ថាបានរ កឃើញវីរុសនេះ នៅខេត្តព្រះសីហនុ លើបុរសជន ជាតិ ចិនម្នាក់ម កពីទីក្រុង វ៉ូហាន ប្រទេ ស ចិន៕
អត្ថបទ៖cpc