អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានពាក់ម៉ាស់ក្នុងអំឡុងចូលរួមបើកកិច្ចប្រជុំស្តីពីកិច្ចសហការ និងសម្របសម្រួល ក្នុងការសាងសង់ អនុស្ថានីយអគ្គិសនី និងបណ្តាញតង់ ស្យង់ខ្ពស់ ពីស្រុកស្ទឹងហាវ ដើម្បីចែកចាយ ក្នុងក្រុងព្រះ សីហនុ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាម រូបភាពនៃកិច្ចប្រជុំ ដែលបង្ហោះនៅ លើទំព័រហ្ វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ។
បន្ថែមពីនេះ លោក គួច ចំរើន ក៏បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក ផងដែរថា៖ «កុំខ្លាចពេក កុំភ័យពេក កុំហ៊ានពេក តែត្រូវអនុវត្តន៍ តាមការណែនាំរបស់គ្រូពេទ្យ និង ប្រេីម៉ាស់មុខ ពេលនៅទីប្រជុំជន»។
សូមជម្រាបថា កម្ពុជា បានរកឃើញនូវករណីវីរុសកូរ៉ូណាថ្មីជាលើកដំបូងកា លពីថ្ងៃទី២៧មករាម្សិលមិញនេះ លើជនជាតិចិនម្នាក់ ដែលទើបតែមកពីក្រុងវូហាន ប្រទេសចិន ទៅកាន់ខេត្តព្រះសីហនុ៕
អត្ថបទ៖ ខ្លីៗ