អាជ្ញាធរសុខាភិបាលតៃវ៉ាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសម្នាក់ដែលឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា នឹងត្រូវបង់ប្រាក់ ពិន័យចំនួន ៣០០,០០០ ដុល្លារតៃ វ៉ាន់ (ស្មើប្រមាណ ជា ១ម៉ឺនដុល្លារអាមេ រិក) ពីបទលាក់ បាំងជំ ងឺរ បស់ខ្លួន បន្ទាប់ ពីរូប គាត់ ធ្វើដំណើរទៅ កា ន់ទីក្រុងវូហាន ដែល ជាចំណុ ច កណ្តាល នៃការផ្ទុះជំងឺនេះ ។
បុរសរូបនេះ មិនត្រូវបា បង្ហាញអត្តសញ្ញាណទេ គឺជាម នុស្សម្នាក់ ក្នុងចំ ណោម មនុស្ស៣នាក់ ដែលត្រូវបា នគេ ធ្វើរោ គវិនិច្ឆ័យរកឃើញថា មានផ្ទុក ជំងឺឆ្លង (Coronavirus) ។
យោងតាមសារព័ត៌មានរ បស់តៃវ៉ាន់ បានចេញ ផ្សាយនៅថ្ងៃទី២៦ មករា ម្សិល មិញថា រូបគា ត់បានធ្វើតេស្តិ៍ រកវីរុ សផ្លូវដង្ហើមថ្មីកូរ៉ូណា ក្នុងលទ្ធផលវិជ្ជមាន នៅឯមន្ទីរពេទ្យមួយ នៅ ភាគ ខាងត្បូង ទីក្រុង កៅសៀង Kaohsiung កោះតៃវ៉ាន់ ។
រូបគាត់ត្រូវរងពិន័យ ព្រោះរំលោភលើច្បាប់ត្រួតពិនិត្យការឆ្លង ដែន ដោយគាត់មិ នបានប្រាប់អាជ្ញាធរសុខា ភិបាលតៃវ៉ាន់ ពីរោគសញ្ញា នៃការឆ្លងវីរុសផ្លូវដង្ហើមថ្មី មុនពេល ដែលគាត់ចូលក្នុងកោះតៃវ៉ាន់ ។
បុរសដដែលរូបនេះ ត្រូវបានគេអះអា ងថា បានទៅលេងក្លឹប មួយ ដោយមិន ពាក់ ម៉ាស ។ មនុស្សជាង ៨០នាក់ ដែ លមានទំនាក់ទំនងជាមួយគាត់ ត្រូវបានអាជ្ញាធរ តៃវ៉ាន់ ស្គាល់អត្តសញ្ញា ណហើយ ។ ហើយមន្ត្រីសុខា ភិបាល កំពុង តាមដា នអ្នកទាំងអស់នោះ ។ បុគ្គលិកម្នាក់ធ្វើការនៅក្នុងក្លឹប កម្សាន្តខាងលើ ដែលបា នរាយការ ណ៍ពីរោ គសញ្ញា រួមទាំង ក្អកផង ត្រូវបានអាជ្ញាធរសុខាភិបាលតៃវ៉ាន់ រក្សាទុកដាច់ដោ យឡែក ដើម្បីតា មដាន និងធ្វើតេ ស្តិ៍វិនិច្ឆ័យរកវីរុស ។
ការពិន័យនេះ បង្ហាញថា រដ្ឋាភិបាលរ បស់លោកស្រីប្រធានាធិបតី មានឆ ន្ទៈអនុវត្តច្បាប់ ដាច់ដោយ ឡែកប្រឆាំង នឹងការរីករាលដាល នៃមេរោគដែលបានឆ្លងដល់ម នុស្សជាង ២,៧០០ នាក់ និងបានសម្លាប់ មនុស្ស៨០ នាក់ ហើយ នៅក្នុងប្រទេសចិន ៕
អត្ថបទ៖ kbn