អាជ្ញាធរថៃ បញ្ជាឲ្យផលិតម៉ាសថែម សម្រាប់ឲ្យពលរដ្ឋខ្លួនទិញពាក់ និងហាម មិនឲ្យលក់ ឡើងថ្លៃ ប្រយ័ត្នជា ប់គុ ក៧ឆ្នាំកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម នៃប្រទេសថៃ បានបញ្ជាឲ្យក្រុមហ៊ុនរោងចក្រផលិតម៉ាសបន្ថែមទៀត ក្នុងបំណងឲ្យពលរដ្ឋថៃពាក់ ដើម្បីការពារជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា ។
ជាមួយនឹងការបញ្ជាឲ្យក្រុមហ៊ុន រោងចក្រផលិតម៉ាសបន្ថែមទៀតនេះ អាជ្ញាធរថៃ ក៏បានព្ រមានទៅអ្នកល ក់ម៉ាសទាំងអស់ មិនត្រូវឆ្លៀតឱកាសនេះ កេញចំ ណេញ លក់ឡើងថ្លៃឡើយ ។ ក្នុងក រណីសមត្ថកិច្ចរកឃើញថា លក់ម៉ាសថ្លៃខុសពី តម្លៃធម្មតា និងរងការផា កពិន័យប្រាក់១ លាន ៤សែនបាត និងអាច ជា ប់ ពន្ធ នា គា រ៧ឆ្នាំ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា អ្នកស្លាប់ដោយសារជំងឺរលាកសួតថ្មី វីរុសកូរ៉ូណាថ្មី បានកើនដល់១០៦នាក់ និងអ្នកឆ្លងកើនដល់៤០០០ករណី នៅក្នុងប្រទេសចិន។ វីរុសកូរ៉ូណា បានផ្តើមកើតដំបូងនៅទីក្រុងវូហាន ក្នុងខេត្តហឺប៉ី ប្រទេសចិន ហើយបានឆ្លងរាលដាលដល់ក្រុងប៉េកាំង សៀងហៃ និងបាននឹងកំពុងឆ្លងមកដល់ប្រទេសវៀតណាម ថៃ, សីង្ហបុរី, ហុងកុង, ម៉ាកាវ, ជប៉ុន, កូរ៉េខាងត្បូង, តៃវ៉ាន់, សហរដ្ឋអាមេរិក កម្ពុជាយើង១ករណី៕
អត្ថបទ៖ kbn