ការផ្ទុះឡើងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី «កូរ៉ូណាវីរុស» បានធ្វើប៉ះពាល់ដល់វិស័ យទេ សចរណ៍កម្ពុជា និងពិភព លោក ព្រោះរដ្ឋាភិបាលចិន បានហាម មិនឱ្យប្រជា ពលរដ្ឋខ្លួនធ្វើដំណើ រចេញពីប្រទេស។ នេះជាកា រអះអា ងពីលោក ជុក ជំនោ អ្នកនាំពាក្យក្រសួងទេសចរណ៍។
លោក ជុក ជំនោ បានឱ្យដឹងនៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា ជំងឺថ្មីនេះ បានធ្វើឱ្យផ្នែកអាជីវកម្ម និង ឧស្សាហកម្មទេសចរណ៍មួយចំនួន អាចនឹងរងការប៉ះពាល់ ដោយសារតែ ចំនួនភ្ញៀវទេសចរ ចិន មិនអាច មក លេងកម្ពុជា បានច្រើនដូចមុន ដោយសារតែប្រទេសចិន បានហាមឃា ត់មិនឱ្យប្រជាពលរដ្ឋខ្លួនធ្វើដំណើទៅក្រៅប្រទេស។ ស្ថានភា ពបែប នេះ កម្ពុជា ធ្លាប់ជួបប្រទះ និងបានរួម គ្នាទប់ស្កាត់នៅ ពេលមានកា រផ្ទុះឡើងនូវជំងឺសា (SARS) ក្នុងពិភព លោក កាលពីឆ្នាំ២០០៣ ផងដែរ។
បើតាមលោក ជុក ជំនោ ថា ក្រសួងទេស ចរណ៍ បានជំរុញចលនា ទេស ចរក្នុងស្រុកឱ្យបានកាន់ តែខ្លាំងថែ មទៀត ដើម្បីឱ្យវិស័យទេសចរណ៍នៅតែមានដំណើរការ ព្រោះទេ សចរក្នុងស្រុកមាន សារៈសំខាន់។ នៅពេលមា នវិបត្តិដូច្នេះ មូលដ្ឋាន អាជីវកម្មទេសចរណ៍ ត្រូវការត្រឹមចំណូល ដើម្បីទូទាត់ថ្លៃអគ្គិសនី ទឹក និងប្រាក់ខែសម្រាប់បុគ្គលិកមួយចំ ណែកប៉ុណ្ណោះ។
ចំពោះផ្នែកឯកជនផ្ទាល់ ត្រូវបានចាត់ការកែសម្រួល ការគ្រប់គ្រងអាជីវកម្ម ចូលរួមកាត់បន្ថយកញ្ចប់ ទស្សនកិច្ច កា ត់បន្ថយថ្លៃចំណេញ ចូលរួមបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា។ រីឯបុគ្គលិក និងនិយោជក ដែលបម្រើការងា រតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋានជា ដើមនោះ ក៏ត្រូវមានការយោ គយល់គ្នាទៅវិញ ទៅមក ជាមួយម្ចាស់មូលដ្ឋាន៕
អត្ថបទ៖ clicknews