លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីដែលកំពុងមានកេរឈ្មោះបោះសំឡេង បានបង្ហាញទិដ្ឋភាពនៅភូមិព្រះដាក់នាពេលព្រលប់ម៉ោង ៦ល្ងាច និងពេលរាត្រី មើលពីលើលំហអាកាស “មុន” និង “ក្រោយ” ការអនុវត្តសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” ។
តាមរយៈរូបភាពទាំងនោះបានបង្ហាញឱ្យឃើញពីភាពសុខក្សេមសាន្តរបស់ប្រជាពលរដ្ឋមានអំពូលភ្លឺពេញភូមិតែម្ដង ។
តាមការឱ្យដឹងពីលោកអភិបាលស្រុកវ័យក្មេង ឱ្យដឹងថា រហូតមកដល់ថ្ងៃនេះ ភូមិព្រះដាក់ទាំងមូលត្រូវបានបញ្ចប់ការតម្លើងអំពូលសូឡាស្វ័យប្រវត្តិទាំងស្រុងរួចហើយ។ ក្រុមការងារនឹងធ្វើការសិក្សាស្វែងយល់ពីមេរៀន លទ្ធផល និងបញ្ហាប្រឈមនានាដែលទទួលបានពីជំហានសាកល្បងនេះ ដើម្បីធ្វើអោយរឹតតែល្អប្រសើរឡើងនៅជំហានបន្តបន្ទាប់ទៀត មុននឹងឈានទៅដល់ការអនុវត្តទាំងស្រុងនៅក្នុងទូទាំងស្រុកបន្ទាយស្រី ៕
អត្ថបទ៖ ប្រជាប្រិយ