និស្សិត សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” អាចធ្វើការសម្លាប់មេរោគផ្សេងៗនៅជាប់នឹងដៃ តាមរយៈផលិតផលទឹកលាងដៃ (Solution hydro-alcoolique) ដែលមហាវិទ្យាល័យឱសថសាស្រ្ត នៃស.វ.ស បានផលិតដោយផ្ទាល់ដោយប្រើប្រាស់រូបមន្តអង្គការសុខភាពពិភពលោក។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។
ការរៀបចំនេះធ្វើឡើងភ្លាមៗតាមរយៈការណែនាំផ្ទាល់របស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស សំដៅធ្វើយ៉ាងណាពង្រឹង និងបង្ការជាមុន នូវសុខមាលភាពទាក់ទងនឹងជម្ងឺឆ្លងផ្សេងៗតាមរយៈដៃមិនស្អាតនេះ។
ទឹកលាងដៃសម្លាប់មេរោគដែលផលិតនៅក្នុងមន្ទីពិសោធន៍របស់សាកលវិទ្យាល័យនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីតាំងសំខាន់ៗ ពិសេសច្រកចេញ-ចូល នៅបរិវេណទាំងពីរទីតាំងរបស់សាកលវិទ្យាល័យផ្ទាល់ ៕
អត្ថបទ៖ ប្រជាប្រិយ