អតីតតារាចម្រៀងស្រីប្រចាំប្រលិតកម្ម Rock ប្រែក្លាយជាថៅកែលក់ឡេ ដែលបច្ចុប្បន្នកំពុងតែជោគជ័យយ៉ាងខ្លាំងក្នុងរបរ ព្រមទាំងកំពុងតែពពោះក្នុងផ្ទៃជាតំណក់ឈាមរួមស្វាមីក្រោយរៀបអាពាហ៍ពិពាហ៍ផ្អើលប្រទេសកាលពីពេលកន្លងទៅ។
មានរឿងរ៉ាវរកាំរកុះមិនចេះចប់មិនចេះហើយ រវាងអតីតតារាចម្រៀងរូបនេះ ជាមួយសង្សារ ដែលបច្ចុប្បន្នក្លាយជាស្វាមី និងអនាគត់អាចក្លាយជាអ្នកដទៃផ្សេងពីគ្នា គេអាចចាំបានថារឿងរ៉ាវស្នេហាមួយគូរនេះ មុនពេលរៀបការកញ្ញាម៉ូលីកា បានប្រកាសលើទំព័រហ្វេសប៊ុកផេកផ្ទាល់ខ្លួនទាំងកំហឹងថា បើអញយកហែងវិញ អញសុខចិត្តយកឆ្កែល្អជាង ធ្វើអោយអញដល់ករហើយ។
ស្រាប់តែក្រោយមកបែរជាមានការត្រូវរ៉ូវគ្នាវិញ ព្រមទាំងបានរៀបការជាមួយគ្នាទៀតផង វាអាចជាការអធ្យាស្រ័យពីសំណាក់តារាចម្រៀងស្រីទើបមានការព្រមព្រៀងបង្កើតពិធីមង្គលនេះឡើង។ មិនបានប៉ុន្មានផង ត្រឹមរយះពេលជាង១០ថ្ងៃសោះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ម្នាក់ៗបានចោទជាសំណួរដេញដោលឆ្ងល់ជាពន់ពេក ស្របពេលដែលអតីតតារាស្រីរូបនេះ បានប្រកាសឡើងតុលាការលែងលះ មិនរអាខ្លាចកូនកំព្រាឪពុកលើគណនីហ្វេសប៊ុកផ្លូវការខ្លួនថា
«ថ្មើនឹងហើយទៅស៊ីការគេមិនចូលផ្ទះមែន Ok ស្អែកឡើងតុលាការលែងគ្នា អញពោះធំនៅផ្ទះម្នាក់ឯងទៀតហ៊ានទុកអញចោល»។ ភ្លាមនោះ មតិជាច្រើនក៏បានបញ្ចេញក្នុងខមិន ថារឿងនេះជាការពិតឬយ៉ាងណា ឬគ្រាន់តែជាការខឹងមួយឆាវ មួរម៉ៅរបស់ស្ត្រីពេលកំពុងពពោះប៉ុណ្ណោះ៕
សូមចុចទស្សនាវិដេអូ
ចែកាដល់ម៉ោងកាត់សក់លូវហើយ
Posted by Molika Online Shop on Friday, January 17, 2020