ជនជាតិចិនប្រមាណជាង ៣ ពាន់នាក់គឺពិតជាកំពុងស្នាក់នៅ ប្រទេសកម្ពុជាពិតប្រាកដ មែន ។ នេះបើ តាមការបញ្ជាក់របស់មន្ត្រីអាកាសចរណ៍ស៊ីវិល កម្ពុជាបញ្ជាក់នៅ ថ្ងៃទី ២៨ មករា ២០២០ នេះ ។
តាមបណ្ដាញសារព័ត៌មាន rfi បានចុះផ្សាយថាជន ជាតិចំនួន ៣០៧៨ នាក់នោះ អាចជាភ្ញៀវទេចរ និងប្រហែល ជាអាចដើរហើរទូទាំងប្រទេសកម្ពុជា ។ នេះជាក្ដីបារម្ភមួយរប ស់ប្រជាជនកម្ពុជាប្រសិ នបើពួកគេទាំង នោះមានផ្ទុកវីរុសកូរ៉ូណា ។ យ៉ាងណាក្ដីមន្ត្រីអាកាសចរណ៍ស៊ីវិល បញ្ជាក់ទៀតថា កម្ពុជាមិន អាចបញ្ជូនពួកគេត្រឡប់ទៅប្រទេស ចិនវិញបានឡើយ ដោយហេតុថានៅពេលនេះអាជ្ញា ធរចិនខ្លួនឯង បានបិទ ជើងហោះហើរ ។
តាមទិន្នន័យពីអាកាសចរណ៍ស៊ីវិលចិន បានបញ្ជាក់ថា មុនពេលបិទទីក្រុង ប្រជាជនដែលនៅក្នុងទីក្រុងវ៉ូហាននោះ បានធ្វើការហោះហើរមកប្រទេសកម្ពុជា មានប្រហែលជាង ៣ ០៧៩ នាក់ ដោយក្នុង នោះ បានចុះនៅអាកាស យានដ្ឋាន ខេត្តព្រះសីហនុមានចំនួន ១ ៥៣៩ នាក់ និងអាកាស យានដ្ឋានក្រុងសៀមរាប មានចំនួន ១ ៥៣៩ នាក់ ។
យោងតាមលោក ជា អូន អ្នកនាំ ពាក្យអាកាសចរណ៍ស៊ីវិល កម្ពុជា លើកឡើងទៀតថា កម្ពុជាកំពុងមា នការព្រួយបារម្ភជាខ្លាំងព្រោះជនជាតិចិនទាំងនោះអាចជា អ្នកទេស ចរ ហើយត្រូវបានក្រុមហ៊ុនទេសចរណ៍នាំ ដើរកម្សាន្តជាច្រើនកន្លែងនៅប្រទេសកម្ពុជា ។ ដោយឡែកមកដល់ពេលនេះកម្ពុជា មិនអាចបិទជើង ហោះហើរបានទេ ដោយហេតុថា កម្ពុជាមិនទាន់ដល់ដំណាក់កាលមួយដែ លស្ថិតក្នុងលក្ខខណ្ឌរបស់អង្គការអាកា សចរ ណ៍ស៊ីវិលអន្តរជាតិដែល បានកំណត់ ៕
អត្ថបទ៖ ប្រជាប្រិយ