Wuhan ជាទីក្រុងធំជាងគេ នៃខេត្ត Hubei សាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រជាជនរស់នៅប្រមាណជាង ១១លាននាក់ ហើយខេត្តនេះក៏បានជាប់ក្នុងចំណាត់ថ្នាក់ទី៧ ជាខេត្តដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសចិនទាំងមូល ។
លើសពីនេះទៅទៀត ក្រុង Wuhan ក៏ជាទីក្រុងដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៩ នៅក្នុងទីប្រជុំជនក្រុងរបស់ជាតិផងដែរ ។
យ៉ាងណាមិញទីក្រុងដែលធ្លាប់តែមមាញឹក មានមនុស្សម្នាដើរទៅមកយ៉ាងណែនណាន់តាន់តាប់បែរជាត្រូវប្រែក្លាយជាស្ងាត់ជ្រងំ ដោយសារតែវត្តមាននៃជំងឺផ្លូវដង្ហើមថ្មីឈ្មោះ កូរ៉ូណា ដែលមានសភាពខ្លាំងក្លាខុសពីជំងឺមុនៗ ហើយបានរីកសាយភាយទៅបណ្តាប្រទេសជាច្រើន ។
ក្នុងនោះដែររដ្ឋាភិបាលចិនបានសម្រេចចិនបិទទីក្រុងនេះបណ្តោះអាសន្នដើម្បីបង្ការការរីករាលដាលនៃជំងឺ ដែលបានធ្វើឱ្យទីក្រុងនេះកាន់តែគ្មានសកម្មភាពអ្វីបន្ថែមទៀត ។ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗពីទីក្រុង Wuhanនៅកំឡុងពេលថ្មីៗនេះ៖
អត្ថបទ៖ ប្រជាប្រិយ