និស្សិតកម្ពុជារៀននៅខេត្តជិតខាងក្រូងវូហានប្រទេសចិនក្រុមថ្មីទៀតបានបន្តវិលមកស្រុកកំណើតគឺប្រទេសកម្ពុជាខណៈការផ្ទុះជំងឺរលាកសួតបង្កិវីរុសកូរ៉ូណាបន្តផ្ទុះឡើងនៅទីនោះ។មន្ត្រីអាជ្ញាធរខំពន្យល់ថា និស្សិតកម្ពុជាទាំងនោះ ត្រូវឈប់វិស្សមកាល ។ និស្សិតកម្ពុជាក្រុមថ្មីនោះមានគ្នាចំនួន១៨នាក់។ក្នុងនោះខេត្តបន្ទាយមានជ័យ៧នាក់,ខេត្តបាត់ដំបង ៥នាក់និងខេត្តព្រៃវែង៦នាក់។បានឆ្លងកាត់តាមផ្លូវគោកនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០២០ហើយបានទទួលអាហារពេលព្រឹកនៅសាលាខេត្តបន្ទាយមានជ័យ។ ក្រុមការងារនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានយកឡានទៅដឹកនិស្សិតទាំងនោះមកផ្តល់អាហារសម្រន់និងសំណេះសំណាលនៅសាលាខេត្តបន្ទាយមានជ័យរួចទើបបំបែកដឹកតាមឡានទៅផ្ទះនៅខេត្តផ្សេងគ្នា។មន្ត្រីថានិស្សិតកម្ពុជាទាំងនោះទទួលអាហារូបករណ៍របស់អនុប្រធានសហភាពសហព័ន្ធកម្ពុជា ហើយបានទៅសិក្សានៅខេត្តអានហ៊ួយ ។ សូមរំលឹកថា កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២០ មានក្រុមនិស្សិតកម្ពុជាចំនួន៣០នាក់(លើ៤១នាក់) បានលើកគ្នាវិលត្រឡប់ទាំងក្រុមមកប្រទេសកម្ពុជាវិញក្នុងដំណើរតាមជើងយន្តហោះពីខេត្តអានហួយនិងខេត្តហ៊ូប៉ីចុះនៅព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ ។ រួចបន្តដំណើរតាមផ្លូវគោកឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយក៏មានមន្ត្រីអាជ្ញាធរដែនដីនិងកងកម្លាំងជំនាញចាំទទួលចាំស្កែនកំដៅនៅបន្ទប់ជំនាញចត្តាឡីស័កច្រកប៉ោយប៉ែត។ការវិលត្រឡប់ទាំងក្រុមៗបែបនេះជួនជានៅទីក្រុងវូហានជាប់នឹងខេត្តអានហួយខេត្តហ៊ូប៉ីបានផ្ទះនូវការឆ្លងវីរូសថ្មីកូរ៉ូណានៃជំងឺរលាកសួតដ៏រាលដាល ។ ខណៈទទួលនិស្សិតកម្ពុជារៀននៅប្រទេសចិនជាលើកទី២លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យថា៖ការវិលត្រឡប់របស់និស្សិតកម្ពុជាមកពីប្រទេសចិន(ខេត្តអានហួយ)មកប្រទេសកម្ពុជាពេលនេះ ជារដូវវិស្សមកាល(ឈប់សម្រាប់តាមកាលវិភាគ)។ក្រៅពីនោះលោកមិនបានជ្រាបទេ ។ លោកស្រីឨវ៉ាន់ឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងថា៖សម្រាប់និស្សិតឬពលរដ្ឋកម្ពុជាដែលវិលត្រឡប់ពីប្រទេសចិនគួរត្រូវបានតាមដានសុខភាពនិងត្រួតពិនិត្យដើម្បីធានាថាពួកគេគ្មានចំលងវីរុសកូរ៉ូណា។ចំណែកលោកអាំងសិរីពិសិដ្ឋប្រធានអាហារូបករណ៍,លោកសសុខារដ្ឋលេខាធិការការក្រសួងអប់រំយុវជននិងកីឡានិងជាអនុប្រធានសហភាពសហព័ន្ធយកវជនកម្ពុជា(សសយក)…