បណ្តាប្រទេសជុំវិញពិភពលោកបានពន្លឿនកា រជ ម្លៀស ព លរដ្ឋចេញពីតំ បន់ផ្ទុះ «វីរុសមច្ចុរាជ» នៅទីក្រុងវូ ហានប្រទេ សចិន ដើម្បីសុវត្ថិភាព ពលរដ្ឋ ខណៈអង្គការសុ ខភាពពិភ ពលោក WHO ត្រៀមប្រ កាសអាសន្ន ជាស កល ប្រសិ នបើ វីរុសកូរ៉ូណាបន្តរាលដា លកា ន់តែខ្លាំង ។
ក្រោយពេលអាមេរិក ជប៉ុន និងប្រទេសមួយ ចំនួនបា នជម្លៀសពល រដ្ឋចេញ ពីខេត្តហ៊ូបែយ ។ នៅពេល នេះ រដ្ឋាភិបាល អង្គគ្លេស អាល្លឺម៉ង កូរ៉េខា ងត្បូង… បានត្រៀមជ ម្លៀសពលរដ្ឋត្រឡប់ មកប្រទេសវិញ ។ ជាមួយគ្នានោះ ក្រុមហ៊ុនអាកា សចរណ៍ British Airways បានផ្អាកការ ហោះហើរ ទាំងស្រុង ពីអង់ គ្លេសទៅ កាន់ប្រទេ សចិន ។
រដ្ឋមន្ត្រីការបរ ទេសអង់គ្លេស លោក Dominic Raab បានប្រកាសថា ពលរដ្ឋដែល ជម្លៀសចេញពិចិ នគឺត្រូវផ្តាច់ ឲ្យនៅ ដាច់ដោយឡែករយៈពេ ល១៤ថ្ងៃដើម្បីតាម ដាន ថាតើ មានឆ្លងវីរុស កូរ៉ូណា ដែរ ឬទេ ។
ជាមួយគ្នានោះដែរប្រធានា ធិបតីកូរ៉េខាងត្បូងលោ ក មូន ចេអ៉ីន បានជម្រុញក៏ ដូចជាអំ ពាវនាវ ឲ្យប្រជា ជនរក្សាភា ពស្ងប់ស្ងាត់ និងកុំភ័យខ្លាចជ្រុលហួសហេតុពេក ខណៈរដ្ឋាភិ បាលកំពុងរៀបចំជម្លៀសពលរដ្ឋជាង ៧០ ០នាក់ចេញ ពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ជាទីដែលវីរុស កូរ៉ូណាផ្ទុះឡើងដំបូងគេ ។
ថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍នេះ និងចំពេលកំពុងមានបា តុ ក ម្មត វ៉ា ប្រ ឆាំង និងការរៀបចំទី តាំងសម្រាប់អ្នកមានផ្ទុកវីរុសកូរ៉ូណា លោក មូន បានគូសបញ្ជាក់ដូច្នេះថា «អាវុ ធដែ លការពារយើងពីវី រុសកូរ៉ូណា គឺបញ្ចប់ ភាពភ័ យខ្លាច, ការរើសអើង ហើយបង្កើនកា រជឿទុកចិត្ត និងកិច្ចសហប្រតិ បត្តិការ» ។ បន្ថែមពីលើនេះ លោកប្រធានា ធិបតីកូ រ៉េខាងត្បូង ក៏បានថ្កោ ល ទោស ផង ដែរចំពោះ ការផ្សព្វផ្សាយព័ត៌មាន ក្លែ ងក្លា យ ឬ fake News ដែលកំពុងប ង្កភា ពភ័ យខ្លា ចដល់ប្រជាជន ។
គួរជម្រាបថា ជើងហោះហើរដំបូងក្នុងចំណោម ជើងហោះ ហើរចំនួន ០៤ ទៅកាន់ទីក្រុងវូ ហាន ដើម្បីជម្លៀសព លរដ្ឋកូរ៉េខាងត្បូងជាង ៧០០នាក់ បានចាក ចេញពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហ ស្បតិ៍នេះ ប៉ុន្តែស្រាប់តែ ព ន្យារពេ លទៅវិញ ដោយ មិនដឹងមូលហេតុ ។ យ៉ាងណាក៏ ដោយ ជើងហោះ ហើរនេះ ត្រូវបានគេ រំពឹងថា និង ចេញដំណើ រនៅរ សៀល ឬល្ងាច ថ្ងៃដដែ ល ។ បច្ចុប្បន្ននេះនៅកូរ៉េខាង ត្បូងមានអ្នកផ្ទុក វីរុសកូរ៉ូណាថ្មីសរុប ០៤នាក់ ដោយ ពួកគេសុទ្ធតែបាន ធ្វើដំណើរ ពីទីក្រុងវូហាន (Wuhan) ។
អង្គការសុខភាពពិ ភពលោក WHO បានកោះប្រជុំជា បន្ទាន់ ថ្នាក់ដឹកនាំរប ស់ ស្ថានប័នសុ ខភាព កំពូលរប ស់ពិភ ពលោក ដើម្បីត្រៀមលក្ខណៈប្រកា សអាសន្ន នៅទូទាំងពីភ ពលោក ពីការឆ្លងរា លដាលនៃ វីរុស កូរ៉ូណា ។
នៅថ្ងៃទី៣០ខែមករា នេះ WHO និងជួបប្រជុំជាស ម្ងាត់ ដើម្បីវិភាគ ពីការឆ្លងរាល ដាលនៃវីរុស ដ៏កាចស ហា វមួយនេះ ថាតើវាមានកម្រិតគ្រោះថ្នាក់ធំប៉ុណ្ណោះដើម្បីប្រកាសអាសន្ន នៅទូទាំងពិភាពលោក ។
កាលពីសប្តាហ៍កន្លងមក WHO មិនទាន់មាន សេចក្តីប្រកាស ណាមួយស្តីពី វិរុសកូរ៉ូណានោះឡើយ ដោយ រងចាំ ការតាម ដានពីកម្រិតគ្រោះ ថ្នា ក់រប ស់វា ។ តែនៅពេ លនេះ អគ្គនា យកWHO លោក Tedros Adhanom Ghebreyesus បាន ត្រៀមប្រ កាសអាសន្ន ជាសកល ក្រោយ មានអ្នកស្លា ប់ កើនឡើង១៧០ នាក់ និងឆ្លងរាល ដាលជិត ៨ពាន់នា ក់ហើយ នោះ ។
នៅពេលនេះ បណ្តាប្រទេ សដែលមានពលរដ្ឋ នៅក្នុងប្រទេស ចិន បានទ្រៀម ជម្លៀសពល រដ្ឋចេញពីប្រទេសចិន ។ ជាមួ យគ្នានោះបណ្តាក្រុមហ៊ុនអាកាសច រ ណ៍ នៅក្នុងប្រទេស ស្ទើតែទាំងអស់ នៅលើពិភ ពលោក បានផ្អាក់ហោះ ហើរ ទៅកា ន់ប្រទេសចិន ជាបណ្តោះ អាសន្ន ដើម្បីទប់ ស្កាត់ការឆ្លងរា លដាល ខណៈក្រុម ស្រាវជ្រាវវិជ្ជសាស្ត្រ នៅមិនទាន់ រកឃើញ ថ្នាំព្យាបាលនៅឡើយទេ ៕
អត្ថបទ៖ នគរវត្ត