បុរសម្នាក់ថប់ៗដង្ហើម ណែនទ្រូងឲ្យក្រុមគ្រួសា រដឹក តាមម៉ូតូ ទៅពេទ្យ តែជាអកុ សល បាន ស្លា ប់ពា ក់កណ្តាលផ្លូវ ហេតុ ការណ៍នេះ បង្កឲ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីម៉ោង២រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅតា មផ្លូវបេតុង៥៨B ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពមាន ឈ្មោះ ឱក សារឿន ហៅផល អាយុ៤៧ឆ្នាំ មុខរបរ បើកបររថ យន្ត មានទីលំ នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពត៌មា នពីក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ កាលពី វេលាម៉ោងទៀបភ្លឺ ឈាន ចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ គាត់ មាន អា ការថប់ដង្ហើម ចុកណែនទ្រូង ទើប ក្រុមគ្រួសារ បានដឹកបញ្ជូនទៅគ្លីនិក នៅម្តុំផ្សារដីហុយ គ្រូពេទ្យប្រាប់ថា ឈឺជំងឺ បេះដូង ហើយក៏បានសម្រាកព្យាល នៅទីនោះ ពេល បា ន ធូរ ស្បើយ នៅម៉ោង ៩ព្រឹកថ្ងៃដដែល ជនរងគ្រោះ បានចេញទៅផ្ទះវិញ ស្រាប់តែនៅ ម៉ោង២រ សៀលថ្ងៃដដែល
ជ នរ ង គ្រោះត្អូញត្អែរ មិនស្រួល ខ្លួនសា រជាថ្មី ចេះ តែថ ប់ៗដង្ហើម ចុកណែ នទ្រូងដដែ ល រហូតទ្រាំលែង បាន ពិបាក ដកដង្ហើម ពេក ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូ គោលបំណង់ទៅពេទ្យ ម្តុំផ្សារដីហុយដដែល ដោយ ធ្វើដំណើរតាមផ្លូវលេខ៥៨B ខណៈមកដល់ចំណុចកើត ហេតុ ជ ន រ ង គ្រោះ
មានអ ការមិនស្រួលកាន់តែខ្លាំងឡើង ក្រុមគ្រួសារ ក៏ឈប់ម៉ូតូ ដាក់ឲ្យអង្គុយ រួចហៅរករថយន្តសង្គ្រោះគ្លីនិកឯកជន មកដឹក ពេល រថយន្តមកដល់ ពិនិត្យមើលឃើ ញថា ស្លា ប់បាត់ ទៅហើយ ទើបដាក់ជ ន រង គ្រោះចុះ មក វិញ ។បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារក៏ដឹកស ពតា មម៉ូតូវិលត្រឡប់ ទៅផ្ទះវិញ រួចការរា យកា ណ៍ប្រាប់សមត្ថកិច្ច ចុះទៅ ពិនិត្យ ៕
អត្ថបទ៖ នគរវត្ត