Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ក្រសួងសេដ្ឋកិច្ចថា សេដ្ឋកិច្ចកម្ពុជា នៅតែអាចឈរខ្ពស់ជាងគេ នៅអាស៊ាន និងពិភពលោក

Posted on February 1, 2020

​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ​នៅក្នុង​ឆ្នាំ​២០១៩ ជាពិសេស​ក្នុង​រយៈពេល ២​ខែ​ចុងក្រោយ ​សេដ្ឋកិច្ចពិភពលោក​ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ ក្នុងនោះ​កម្ពុជា​អាច​ នឹង​ថមថយ​ធ្លាក់​ចុះ​បន្តិច​បន្តូច ​តែ​កម្ពុជា​នៅតែ​អាច​ឈរ​ក្នុង​រង្វង់​ប្រមាណ ​៧% ពោលគឺ​ឈរ​ខ្ពស់​ជាងគេ​ នៅក្នុង​អាស៊ាន​ និង​នៅក្នុង​ពិភពលោក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង ​នៅក្នុង​វេទិកា​សាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច ​និង​ច្បាប់​ថវិកា​ ឆ្នាំ​២០២០ នៅ​ថ្ងៃទី ៣០​ ខែមករា ឆ្នាំ​២០២០​ នេះ​ថា ពាក់ព័ន្ធ នឹង​ស្ថានភាព បើ​តាម​ការវាយតម្លៃ​ពិភពលោក ចាប់ពី​ខែវិច្ឆិការ ឆ្នាំ​២០១៩​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេដ្ឋកិច្ចពិភពលោក​បាន​ស្រុតចុះ​យ៉ាង ខ្លាំង តែ​មកដល់ពេលនេះ បាន​ងើបឡើង​បន្តិច​វិញ​ហើយ គឺ​ដោយ​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម រវាង​អាមេរិក​ និង​ចិន​បាន​ត្រូវរ៉ូវ​គ្នា​ឡើងវិញ​, ក្នុងនោះ​ចំពោះ​ការ​ត្រូវ​គ្នា រវាង​ចិន និង​អាមេរិក​នេះ ឯកឧត្តម វ​ង្សី វិស្សុត បានចាត់ទុក ថា វា​ជា​លក្ខណៈ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ព្រោះ​ទំនាស់​រ​វាង​ប្រទេស​ទាំងពីរ ​គឺជា​ទំនាស់​ផលប្រយោជន៍​យូរអង្វែង ​ប៉ុន្តែ​ទោះបីយ៉ាងណា​ វា​អាច​ជួយ​ដោះស្រាយ​ក្នុងពេល​ស្ថានភាព​បច្ចុប្បន្ន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម បន្តថា ស្ថិតក្នុង​ស្ថានភាព​នេះ សេដ្ឋកិច្ចពិភពលោក​ បាន​ងើបឡើង​បន្តិច​មកវិញ តែ​សេដ្ឋកិច្ច​ពិភព លោក បាន​បន្ត​ធ្លាក់ចុះ​ខុស​ពី​ការគ្រោងទុក​ ក្នុងនោះ​ដោយ​យើង​មិនទាន់​គិត​បញ្ចូល ព្រឹត្តិ​ការដែល​ទើប​កើតឡើង ពី​កត្តា​វូ​ហាន​វី​រ៉ុ​ស​នៅឡើយ​ គឺ​នៅ​ចំ​ប្រទេស​មហា​អំណាច​ចិន​ផ្ទាល់ ដែល​ជា​អ្នក​រកស៊ី​ពាណិជ្ជ​លេខ​១​ ក្នុង​ពិភព ​លោក ដូច្នេះ​វា​នឹង​អាច​ជះ​ឥទ្ធិពល ​ខ្លះៗ​ជាមិនខាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ស្ថានភាព​កម្ពុជា​វិញ ​ឯកឧត្តម បាន​បញ្ជាក់ថា​ នៅក្នុង​ឆ្នាំ​២០១៩​ កន្លងមកនេះ ខណៈ​សេដ្ឋកិច្ច​ពិភព លោក​បន្ត​កំណើន​សេដ្ឋកិច្ច​យឺត ​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា ​នៅតែ​ឈរ​ក្នុង​លំដាប់​រឹងមាំ គឺ​ឈរ​ក្នុង​កំណើន​រង្វង់​ ប្រមាណ ៧% ពោល​គឺ​ឈរ​ខ្ពស់​ជាងគេ ​នៅក្នុង​អាស៊ាន និង​នៅក្នុង​ពិភពលោក​ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ​ង្សី វិស្សុត បាន​បន្តថា ខណៈ​សេដ្ឋកិច្ចពិភពលោក​បាន​ធ្លាក់ចុះ ​កម្ពុជា​អាច​នៅ​ឈរ​ក្នុង​លំដាប់​រឹងមាំ​, ជាក់ស្តែង​អតិផរណា​បាន​បន្ត​ក្នុង​កម្រិត​ទាប​ ១,៨%, និង​ភាព​អត់​ការងារ​ធ្វើ​ស្ទើរតែ​សូន្យ​ភាគរយ​, ក្នុង​នោះ​ចំពោះ កំណើន​នៃ​ការនាំចេញ ​សម្រាប់​វិស័យ​ខាងក្រៅ ​ស្ថិតក្នុង​ប្រមាណ ១៥% គឺ​បាន​ឈរ​ក្នុង​លំដាប់​រឹងមាំ​យ៉ាង​ខ្លាំង​, ក្នុង នោះ​សម្រាប់​អ្វីដែល​អស្ចារ្យ ​កម្ពុ​ជាមាន​ទុន​វិនិយោគ​បរទេស នៅក្នុង​ឆ្នាំ​២០១៩ បាន​កើន​ប្រមាណ ១៣% នៃ GDP ​បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជា ៣៦០០​លាន​ដុល្លារ​អាមេរិក​ ក្រៅពីនេះ​មានការ​លំហូរ​សាច់ប្រាក់​យ៉ាង​ល្អ​ផងដែរ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ btv

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

February 2020
M T W T F S S
 12
3456789
10111213141516
17181920212223
242526272829  
« Jan   Mar »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme