មន្ត្រីនគរបាលម្នាក់ឈ្មោះ អ៊ុក ស៊ឺ មានតួនាទីជា នាយរងផ្នែកការិយា ល័យអន្តោប្រវេសន៍ ឋានៈ អនុសេនីយ៍ទោ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលមិនបានមកធ្វើការងា រអស់រ យៈពេលចំ នួន៥ឆ្នាំម កហើយ ប៉ុន្តែបែរជា មាន ឱកាសបានឡើង១សក្តិថែ មទៀត ជាហេ តុនាំឲ្យមន្ត្រីនគរ បាល ជាច្រើនទៀត បាន សម្ដែងការមិ នពេញចិត្ត។
ករណី នេះដែរ មន្ត្រីជាច្រើនបានស្នើសុំឲ្យក្រសួង មហាផ្ទៃ ចុះធ្វើអធិ ការកិច្ចពីសំណា ក់ចំ ពោះមន្ត្រីនគរបាល ខេត្តកំពង់ស្ពឺ ដើម្បីផ្ដល់ យុត្តិធម៏ដល់មន្ត្រីនគរបាលដែល បាន ខិតខំ បំរើការ ងារជូនជាតិពិតប្រាកដផង។
តាមប្រភពបានឲ្យដឹងថា មន្ត្រីដែលមិន មកបំ ពេញការងារអស់រយៈ ពេល៥ឆ្នាំហើ យនោះ មានឈ្មោះ អ៊ុក ស៊ឺ នាយរងផ្នែកការិយាល័យអន្តោប្រ វេសន៍ ឋានៈអនុ សេនីយ៍ទោ ប៉ុន្តែមន្ត្រីរូបនេះ អវត្តមានអ ស់រយៈពេល ៥ឆ្នាំមក ហើយ ប៉ុន្តែអ ង្គ ភាពជំនាញឃុប ឃិ តគ្នាលា ក់ទុក ដើម្បីយ កប្រាក់ខែចែ កគ្នាដោយ មានអ្នកចុះ ហត្ថលេខា (បញ្ជីវត្តមា នប្រចាំថ្ងៃ) ជំនួស ទៀតផង។
ប្រភពបា នបង្ហើបថា ការធ្វើបែ បនេះ ធ្វើឲ្យមន្ត្រីដែល សកម្មការងា រមានភាព មិន សប្បាយចិត្ត ហើយបា ននិយា យតគ្នាពីមាត់មួយទៅមាត់មួយ ថា ថ្នាក់លើធ្វើ របៀបនេះ ជារឿងយុត្តិធម៌ និងមិន ស្មើភាពគ្នា ទេ។ ហើយក្នុងនោះ មន្ត្រីជា ច្រើន បានសំដែងនូវភាពមិនស ប្បាយចិត្តនិង បានរិះគន់ថ្នាក់ដឹ កនាំរប ស់ខ្លួនចំៗថា ធ្វើការ គ្មានតម្លាភា ព និងលម្អៀងទៅ រក បក្សពួករបស់ខ្លួន។
ករណី នេះ មន្ត្រីជាច្រើន បានលើ កឡើងថា បើសិន ជាមានក្រុមអ ធិការកិច្ចចុះម កធ្វើកា រស្រាជ្រាវឲ្យបានច្បាស់លាស់នោះ នឹងរក ឃើញភា ពមិនប្រក្រតីនេះ ជាក់ជាមិនខា នឡើយ។ បើសិ នជារកឃើញ ថ្នាក់លើគួ រណាស់តែ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម ន្ត្រីខិលខូចដែ លឃុបឃិ តគ្នាកឹប កេងស៊ីលុយរប ស់រដ្ឋអស់រ យៈពេលច្រើនឆ្នាំមក ហើយ នេះកុំលើកលែងឱ្យសោះ។
តាមប្រភពមន្ត្រីតូចតាចនិ យាយក្នុងលក្ខខណ្ឌសុំមិ នបញ្ចេញ ឈ្មោះ បានបង្ហើបថា ករណីនេះមា នច្រើនណា ស់ ហើយថ្នាក់ក្រោមពិតជាមិនហ៊ា ននិយា យនោះទេ ប៉ុន្ទែ បើរឿងនេះបា នបែ កធ្លាយ ដល់ប៉ុណ្ណឹងទៅ ហើយ គួរណាស់តែ អស់លោ កដែ លជាមន្ត្រីជាន់ខ្ពស់ធ្វើការ ពន្យល់ បកស្រា យឲ្យបា នក្បោះក្បាយជា ងនេះ ទើបសម។
ករណីនេះមន្ត្រីនគរបាល តូចតាច សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ជាពិសេស លោកនាយឧត្តមសេ នីយ៍អគ្គស្នងការនគរបាលជាតិ និងចាត់ក្រុមមន្ត្រីអធិការ កិច្ចធ្វើការស្រាវជ្រាវ ចំពោះ ករណីឈ្មោះអ៊ុក ស៊ឺ នេះផង ខណៈដែលគា ត់មិ នបានមកធ្វើការ ច្រើនឆ្នាំហើយ ប៉ុន្តែបែរជាបា នឡើង១ សក្តិថែមទៀត៕
អត្ថបទ៖ អរិយធម៌