យោងទៅតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ហេង ចិន្តា បានលើកឡើងអំពីការកែអត្ថន័យបទចម្រៀងពីដើម ដែលម្ចាស់សំលេង លោកស្រី រស់ សេរីសុទ្ធា “គេងពីព្រលប់ ក្រោកពីព្រលឹម” តែខាងផលិតកម្មហង្សមាស បែរជាកែមកជា អត្ថន័យ”គេងពីព្រលឹម ក្រោកពីព្រលប់” ទៅវិញ ឬជាការបង្ហាញពីអត្តចរិកនារីខ្មែរមួយចំនួនក្នុងពេលបច្ចុប្បន្ន។
ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបញ្ជាក់ថា៖ ឃ្លាដេីមនៅក្នុងបទលោកស្រី រស់ សេរីសុទ្ធាគឺ “គេងពីព្រលប់ ក្រោកពីព្រលឹម” តែមិនដឹងតារាចម្រៀងល្បីឈ្មោះ អ្នកនាង ឪក សុគន្ធកញ្ញា កែរសម្រួលប៉ារូលដេីមទៅជា “គេងពីព្រលឹម ក្រោកពីព្រលប់” ទៅវិញ។ ក្នុងនាមជាតារាចម្រៀងល្បីឈ្មោះគួរណាស់វ័យឆ្លាត មិនមែនចេះតែច្រៀងទោះប៉ារូលខុសក៏ដោយ។បទៈ ចម្រៀងលាគ្នា បទចម្រៀងក្នុងខ្សែភាពយន្ត អូនឈឺចិត្តណាស់។ម្ចាស់សំនៀងដេីមៈ រាជិនីកម្ពុជា លោកស្រី រស់ សេរីសុទ្ធា។