គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនដល់៣៦១នាក់ និងមានអ្នកឆ្លងកើនដល់ ១៧ ៣៨៧នាក់។ ក្នុងចំណោមអ្នកស្លាប់នោះគឺ៣៦០នៅក្នុងប្រទេសចិន ហើយ១ករណីកើតមាននៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់ South China Morning Post។
របាយការណ៍របស់អាជ្ញាធរចិនបង្ហាញថា គិតតែក្នុងថ្ងៃអាទិត្យម្សិលមិញគឺមានអ្នកស្លាប់៥៧នាក់ និងអ្នកឆ្លងថ្មីចំនួន២ ៨២៩។អង្គការសុខភាពពិភពលោក(WHO)បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដាក់ពិភពលោកក្នុងស្ថានភាពប្រកាសអាសន្ន។