ដើម្បីជាសុវត្ថិភាពលោកអ្នក ចូរអនុវត្តការរស់នៅស្អាត លាងដៃមុនចាប់កាន់អ្វីមួយ ពាក់ម៉ាសរាល់ពេលចេញក្រៅ បរិភោគអាហារឆ្អិនល្អ ព្យាយាមមិនចូលទៅក្នុងហ្វូងមនុស្ស ឬព្យាយាមមិនចេញទៅខាងក្រៅប្រសិនបើមិនចាំបាច់ ល ។ បើតាមការរាយការណ៍ថ្មីៗនេះបានឱ្យដឹងថា វីរុសនេះឆ្លងពីមនុស្សទៅមនុស្ស តាមការស្និទ្ធស្នាលជាមួយអ្នកមានវីរុស ឬប៉ះពាល់វត្ថុរាវពីអ្នកជំងឺជាដើម ហើយអ្វីដែលយើងគួរបារម្ភទៀតនោះគឺការប្រើប្រាស់បង្គន់សាធារណៈរួម។
តាមរយៈការសិក្សាសំណាកលាមកពីអ្នកជំងឺដែលកំពុងបង្ហាញរោគសញ្ញាដូចគ្នានេះ អ្នកជំនាញមកពីមន្ទីរពេទ្យ Renminbi នៃសាកលវិទ្យាល័យ Wuhan និងវិទ្យាស្ថាន Wuhan នៃវិសាណូសាស្ដ្រវិទ្យាសាស្ត្រចិនបានរកឃើញថា វីរុសកូរ៉ូណាក៏អាចឆ្លងតាមរយៈប្រព័ន្ធរំលាយអាហាររបស់មនុស្សផងដែរ។ ការរកឃើញនេះកើតឡើង បន្ទាប់ពីមេរោគរាតត្បាតនេះត្រូវបានរកឃើញនៅក្នុងលាមករាកនៃអ្នកជំងឺដំបូងនៅសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Bloomberg។
ជាលទ្ធផលអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា វីរុសនេះអាចត្រូវបានចម្លងពីកម្រិតមួយទៅមួយតាមរយៈការបញ្ចេញចោល។ តាមរយៈការអភិវឌ្ឍថ្មីៗនេះ យើងសង្ឃឹមថាអ្នកគ្រប់គ្នានឹងមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធានាថាមានសុវត្ថិភាពពីការរីករាលដាលនៃមេរោគ មិនថាវាជាជំងឺផ្តាសាយបក្សី (Influenza A) ឬវីរុសកូរ៉ូណា៕