ថ្មីៗនេះ បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Chumnith Svay ដែលមានកូនស្រីកំពុងសិក្សានៅប្រទេសចិន បានបង្ហោះសារមួយថា៖ កូនសំឡាញ់ នេះជាបទពិសោធន៍ដ៏រឺងមាំសំរាប់ជីវិត ស៊ូ ស៊ូ !
កូនក្មេងរស់នៅឃ្លាតឆ្ងាយពីគ្រួសារ តំបន់រងាញ៉ាក់ ឌ្វះការថ្នាក់ថ្នមពីប៉ាម៉ាក់ ញាតិមិត្តនិង រដ្ឋាភិបាល ត្រូវប្រឈមមុខនឹងបីសាចកូរូណា ខ្វះស្បៀងអាហារ ម៉ាស់ ថ្នាំប្រចាំថ្ងៃ អគារធំស្ងាត់ជ្រងំស្នាក់នៅម្នាក់ឯងអើតតាមបង្អួច មើលជាតិគេ រដ្ឋគេទៅយកមកជុំគ្រួសារវិញ តើមានវេនយើងទេ ?
ជាតិគេទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាល អភ័ព្វអី កើតជាខ្មែរ មិនជម្លៀស ហើយមិនផ្តល់អាហារទៀត ។ ស៊ូ ស៊ូ កូន ! ប៉ាម៉ាក់នៅជាមួយកូនគ្រប់ពេល ។ អរគុណមិត្តចិន។