កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅអាកា សយានដ្ឋានដុន មឿង លោក អានយុន្ទិន ឆានវីរ៉ាក់គុល ឧប នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើដំណើរទៅចូលរួ មជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិក តាម យន្តហោះពីអាកាសចរណ៍ថៃអ៊ែរអាស៊ី ទៅទីក្រុងវូហាន ប្រទេសចិន ដើម្បីដឹកព លរដ្ឋថៃចំនួន១៤៤នាក់ ត្រឡប់ម កប្រទេសកំ ណើតវិញ ។
លោក Anutin បាននិយាយ ថា ការហោះហើ ររបស់គណៈប្រតិភូថៃ ទៅក្រុងវូហាន ប្រទេសចិន នៅថ្ងៃនេះ គឺទៅដឹ កប្រជាជនថៃចំនួន១៤៤នាក់ កំពុងរស់នៅ ទីនោះ ដើម្បីគេច ពីជំងឺផ្លូវដង្ហើម ដែល បង្កឡើងដោយវីរុ សកូរ៉ូណា ដែលកំពុ ងផ្ទុះខ្លាំងនៅទីនោះ ។ ក្រោយពេ លត្រឡប់ដល់មា តុប្រទេសវិញ ពលរដ្ឋទាំង នោះ និងត្រូវពិនិត្យសុខភាព យ៉ាងយក ចិត្តទុកដា ក់ពីក្រុមគ្រូពេទ្យជំនាញ និងតាមដានរ យៈពេល ១៤ថ្ងៃ តើពួកគេ មានផ្ទុក វីរុសកូរ៉ូណា ក្នុងខ្លួនឬគ្មាន។
សូមបញ្ជាក់ថា គណៈប្រតិភូថៃ បានហោះ ហើរចេញពីកាស យានដ្ឋានដុ នមឿង នៅម៉ោង ៧ និង១០នាទីព្រឹក ហើយ បានទៅដល់ទីក្រុងវូហាន ប្រទេសចិន នៅម៉ោ ង១១ និង៣៥នាទី និងធ្វើដំណើ រចេញពីទីក្រុងវូហាន នៅម៉ោង ១៦និង៣០នាទី ហើយបានទៅដល់ប្រទេស ថៃវិញ នៅម៉ោងប្រហែ ល១៩ និង៣៥ នាទី ៕
អត្ថបទ៖ kbn