អាជ្ញាធរ និងក្រុមមន្ត្រីសុខាភិបាលជប៉ុន បានចូលទៅក្នុងកប៉ាល់ឈ្មោះ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលបានចូលសំចត នៅឯកំពុងផែនៃទីក្រុង យ៉ូកូហាម៉ា (Yokohama) កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរទាំងអស់ ២,៥០០នាក់ និង១,០០០នាក់ទៀត ជាសមាជិកនាវិក។
ការត្រួតពិនិត្យនេះ បន្ទាប់ពីអ្នកដំណើរម្នាក់អាយុ៨០ឆ្នាំ ដែលបានចាកចេញដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែមករា ត្រូវបានគេរឃើញថា បានឆ្លងវីរុសកូរ៉ូណា ហើយការធ្វើតេស្ដលើមនុស្សទាំង ៣,៥០០នាក់នៅលើកប៉ាល់ នឹងបន្តធ្វើនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះទៀត ។
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារ៍នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់៤២៥នាក់ហើយ ខណៈមនុស្សចំនួន២០,៤៣៨នាក់ទៀតបានឆ្លង៕
អត្ថបទ៖ kbn