ក្រោយពីប្រកាសលែងលះជាមួយស្វាមី និង ជេរកប់ៗមាត់មិនបានប៉ុន្មានផង ពេលនេះអតីតតារាចម្រៀង អឿន ម៉ូល្លីកា បានត្រូវរ៉ូវគ្នាវិញ ដោយថ្មីៗនេះស្វាមីរបស់នាងបានបង្ហោះរូបភាពស្វីតទៀតផង គេចាំបានថាក្រោយពីរៀបការបានប្រមាណជាង ១០ថ្ងៃ ម៉ូល្លីកា ដែលត្រូវគេស្គាល់ថាជា ចែកា លក់ឡេ បានបង្ហោះសារជាសាធារណៈដោយជេរកប់ៗមាត់ព្រមទាំងអះអាងថា និង លែងលះគ្នាព្រោះនាងខឹងស្វាមីដែលដើរបាត់ពីផ្ទះដោយទុកឱ្យនាងនៅម្នាក់ឯង។
ការលើកឡើងរបស់ ចែកា បានធ្វើឱ្យមហាជនមាន ការភ្ញាក់ផ្អើលជាខ្លាំង ។អ្នកនាងបានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីវា យបកទៅកាន់អ្នកលេងហ្វេសប៊ុកធា៖ ពួកខ្ងុំខំចាប់ដៃគ្នាតស៊ូ តាំងពីរបាតដៃទទេរ មកដល់ឥលូវមានអ្វីគ្រប់យ៉ាងដែលពួកខ្ងុំនឹកស្មានមិនដល់កំហុសតូចធំ ពួកខ្ងុំត្រូវចេះអត់អោនលើកលែងអោយគ្នាទៅវិញទៅមក មិនចឹង មនុស្សណាដែលល្អគ្រប់ដប់ពួកតែស្ករដែលឃើញខ្ងុំត្រូវគ្នាវិញហើយមិនពេញចិត្តនិងប្ដីប្រពន្ទខ្ងុំត្រូវគ្នាវិញនិងប្រហែលខកចិត្តព្រោះតែចង់ឃើញខ្ងុំលែងគ្នាមែនទែន ធ្វើចឹងដើម្បីអី ?ច្រណែន?
ប៉ុន្តែយ៉ាងណាកាលពីថ្មីៗនេះគេបានឃើញអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញដោយស្វាមី របស់នាងគឺលោក ឆានុន បានបង្ហោះរូបភាពស្វីតរបស់ពួកគេទាំងពីរនាក់ដោយសរសេរថា រាត្រីសួស្តី បាទជាមួយមេវគ្គបញ្ចប់ ។ ក្នុងនោះក៏មានការសរសើរថាលោក ឆានុន ពិតជាពូកែលួងមែនដែលធ្វើឱ្យ ម៉ូល្លីកា ចិត្តត្រជាក់ឡើងវិញ។
ការបង្ហោះសារជាច្រើនរបស់ ម៉ូល្លីកា ខឹងសម្បារចំពោះស្វាមីកន្លងមកបានធ្វើឱ្យមហាជនក៏ដូចជាអ្នកសិល្បៈមានការរិៈគន់ជា ច្រើន ដោយខ្លះលើកឡើងថាមិនគួរយករឿងក្នុងគ្រួសារមកជះកំហឹងជាចំហបែបនេះឡើយ ។ យ៉ាងណាគួរដោះស្រាយនិងអត់ធ្មត់ដោយសម្រួល ៕
តោះ
Posted by Molika Online Shop on Tuesday, February 4, 2020