កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យព័ត៌មាន របស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានអះអាងថា ភាគីចិនបានត្រៀមលក្ខណៈ ដើម្បីទទួលបដិសណ្ឋារកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងវូហាន ប្រទេសចិន ដើម្បីសួរសុខទុក្ខនិស្សិត និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះ ។
បើយោងតាមហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Ministe r នៅព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានឲ្យដឹងថា « នៅថ្ងៃស្អែកទី៥កុម្ភៈ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស »៕
អត្ថបទ៖ kbn