ក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាកា សចរ ណ៍ឥណ្ឌូណេស៊ី និយា យថា ខ្លួននឹងចូលរួម ក្នុងកា រធ្វើមាតុភូ មិនិ វត្តន៍រប ស់ជន ជាតិថៃ ដែលរស់ នៅទីក្រុងនា នាក្នុងប្រទេ សចិន ឲ្យបាន វិលត្រឡប់មកស្រុកកំណើ តវិញ ដោយមិ នគិតថ្លៃជើង ហោះហើរ នោះទេ។ ពួកគេកំ ពុងរៀបចំ ផែនការ ជើងហោះ ហើរទៅប្រទេស ថៃវិញ នៅចន្លោះពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកុម្ភៈនេះ។
អ្នកដំណើរនឹងត្រូវពិនិត្យយ៉ាងហ្មត់ចត់ ដូចបានកំណត់ដោយក្រុមហ៊ុនអាកាសចរណ៍ ដែលសហការជាមួយទីភ្នាក់ងាររដ្ឋាភិបាលថៃលើបញ្ហានៃការធ្វើដំណើរ ។
អ្នកដំណើរដែលចាប់អារម្មណ៍លើការហោះហើរនេះ មិនត្រូវបានគិតថ្លៃការទិញសំបុត្រត្រឡប់ទៅប្រទេសថៃវិញទេ។ លក្ខខណ្ឌនៃការធ្វើដំណើររួមមាន តម្រូវឲ្យពលរដ្ឋទទួលការចុះឈ្មោះ ពលរដ្ឋត្រូវតែជាជនជាតិថៃ និងកាន់លិខិតឆ្លងដែនថៃ។ ពួកគេក៏ចាំបាច់ត្រូវតែបង្ហាញថា ពួកគេគ្មានប្រវត្តិធ្វើដំណើរទៅកាន់ទីក្រុងអ៊ូហានដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា៕
អត្ថបទ៖ កម្ពុជាថ្មី