ឆ្លើយទៅនឹងសំណួរថា តើលោកយល់ឃើញ យ៉ាងណាដែរ ចំពោះជំហរ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគ្រោងនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ?លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់ដល់វិទ្យុវាយោតាមទូរស័ព្ទ នៅថ្ងៃទី៤ ខែកុម្ភៈ
ថាការបញ្ជាក់ជំហរខាងលើនេះ គឺលោកនាយករដ្ឋមន្ត្រីបានបង្ហាញពីវីរភាពរបស់លោកក្នុងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាថ្នាក់ដឹកនាំ គឺមិនបោះបង់ចោលពលរដ្ឋ និងមិនរត់ចោលបញ្ហា ព្រមទាំងជាការបង្ហាញមួយដល់ពលរដ្ឋខ្មែរ កុំឲ្យមានការភ័យខ្លាចចំពោះវីរ៉ុសកូរ៉ូណានេះផងដែរ…
ការបញ្ជាក់របស់លោកផៃ ស៊ីផាន ខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា លោកគ្រោងនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ដែលជាទីក្រុង នៃប្រភពកំណើតជំងឺរលាកសួតប្រភេទថ្មី បង្កឡើងដោយវីរ៉ុសកូរ៉ូណា បើរដ្ឋាភិបាលចិនអនុញ្ញាតនោះ ៕
អត្ថបទ៖ វាយោ