និស្សិតខ្មែរចំនួន២៣នាក់ ដែលកំពុងជាប់នៅក្នុងទីក្រុងវូហាន ជាទីកន្លែងដែលផ្ទុះនៃជំងឺរ លាកផ្លូវដង្ហើមវីរុ សកូរ៉ូណា ទទួលបានការឧបត្ថម្ភជាទឹកប្រាក់ក្នុងម្នា ក់ចំនួន ២លានរៀល ពីក្រសួងអប់រំ យុវ ជន និងកីឡា ដែ លថវិកា សរុបមា នចំនួន ៤៦លា នរៀល ។
សេចក្តីប្រកាសព័ត៌ មានរបស់ក្រសួងអប់រំ នៅថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញនេះ បញ្ជាក់ថា មក ទល់ពេល នេះស្ថានភា ពនិស្សិតខ្មែរទាំង២៣នាក់ មានសុខភាពរឹងមាំ មិនមា នអ្នកណាម្នាក់ឆ្លងវីរុសកូរ៉ូ ណានោះទេ ហើយក្រសួងអ ប់រំបាន បង្កើតនិង ចាត់តាំងតំណាងនិស្សិត១រូបគឺលោក ប៉ែន បារាំង ដើម្បីទាក់ទងនិង សួរសុខទុក្ខនិស្សិត២៣ នាក់ដែលកំ ពុងស្នាក់នៅ ខេត្តជាប្រចាំ ។
និស្សិតមួយចំនួនទទួលបាន អាហារពី សាកលវិទ្យាល័យជា រៀងរាល់ថ្ងៃ ក្នុង១ថ្ងៃ ៣ពេល ដោយភាគី ខាងសា កលវិទ្យាល័យបានយកអាហារមកផ្គត់ផ្គង់ដល់ បន្ទប់ស្នាក់នៅរ បស់និស្សិត តែនិស្សិតមួយចំ នួនទៀតត្រូវទៅទិញអាហារដោ យខ្លួនឯងពីកន្លែងលក់ទំនិញដែល នៅជិតសាកលវិទ្យាល័យ ។
ទន្ទឹមនោះ ក្រសួងការប រទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានប្រកា សបង្កើតគ្រុប WeChat ដើម្បីធ្វើកា រទំនាក់ទំនងជាមួយនិស្សិតខ្មែរនៅតា មតំបន់ នានាក្នុងប្រទេ សចិន ដើម្បីដឹង ពីសុខទុក្ខក៏ដូចជាអាច ដោះស្រាយបា នទាន់ពេល ។ ជាមួយគ្នានោះ ក៏បានរៀបចំ ជាប្រព័ន្ធទូរស័ព្ទសម្រាប់មាតាបិ តាអាណាព្យាបាលនិស្សិតដែ លកំពុងស្នាក់ នៅប្រទេស ចិន ដើម្បីបានសួរសុខទុក្ខពីសុវត្ថិភាព និងសុខ ភាពរបស់និស្សិត ។
លេខទូរស័ព្ទទំនាក់ទំនងមាន៣ខ្សែ រួមមាន ៖ ១. លោក ជ័យ រដ្ឋា ០៧៧ ៥៧៥ ៨០៧ , ២. លោក យស សុខេមរិន ០១២ ៤៤៥ ៩៥៩ , ៣. លោក ហន ឧសភា ០៨៩ ២១៦ ៥៩៩ ៕
អត្ថបទ៖ cpc