កាលពីថ្ងៃទី០៤ ខែកុម្ភៈ ម្សិលមិញនេះ វេបសាយសារព័ត៌មាន The Daily Star បានរាយការណ៍មកថា ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ត្រូវដាច់ខ្យល់ស្លា ប់នៅមន្ទីរពេទ្យ ដោយសារទ្រាំងនឹងការឈឺចាប់មិនបាន ដោយសារធ្លាក់ចូលក្នុងឆ្នាំងទឹកពុះ ដោយមិនមានអ្នកជួយសង្គ្រោះឡើយ។
ហេតុការណ៍ដែលបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលថែទាំក្មេងក្នុងភូមិ Rumpur Atari រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានឪពុកក្មេងស្រីរងគ្រោះបញ្ជាក់ថា កូនស្រីខ្លួនបានធ្លាក់ចូលឆ្នាំងធំទឹកពុះមួយដោយចុងភៅនៅកន្លែងចម្អិនម្ហូបគ្មានអ្នកណាម្នាក់ ឮ សម្លេងនាងស្រែកយំឡើយ ដោយសារម្នាក់ៗរវល់ដាក់កាសត្រចៀកស្តាប់ចម្រៀងគ្រប់គ្នា។
គួរបញ្ជាក់ដែរថា បើទោះជាក្រោយមកមានមនុស្សបានឃើញស្ថានភាពនេះហើយក្តី ក៏គ្មានអ្នកណាហ៊ានចូលជួយក្មេងតូចកម្សត់នោះដែរ ក្រោយមកក៏បានគ្រូបង្រៀនម្នាក់ជួយនាងចេញមកពីឆ្នាំងទឹកពុះ និងបានបញ្ជូននាងទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ប៉ុន្តែអ្វីៗបានក្លាយជាទុក្ខសោកមួយរំពេច ដោយសារនាងមិនអាចទ្រាំការឈឺចាប់បានក៏បានដាច់ខ្យល់ស្លា ប់។
ក្រោយប៉ូលិសធ្វើការចុះស៊ើបអង្កេតរួច ពេលនេះនាយកមជ្ឈមណ្ឌល ត្រូវបានព្យួរឈ្មោះជាបណ្តោះអាសន្ន រីឯចុងភៅ៦នាក់ទៀត នឹងត្រូវកាត់ទោសតាមច្បាប់ដោយសារការធ្វេសប្រហែស៕
អត្ថបទ៖ mytv