បញ្ហារថ យន្តអ្នកធំ អ្នកមានលុយ និង មានអំណាច បំពាក់សុទ្ធតែផ្លាកលេខ ខេមរភូមិន្ទ គឺ បានទទួល រងការរិះ គន់ យ៉ាងខ្លាំងក្លា នាពេលកន្ល ងមក ព្រោះតែ មានស កម្មភាព បទល្មើសមួយចំ នួន ។ លើសពីនេះ ទៅទៀត ពេលខ្លះ សម ត្ថកិច្ចរកឃើញថា ផ្លាកលេខខេ មរភូមិន្ទ គឺ ជាផ្លាក លេខក្លែងក្លាយ ថែម ទៀត ផង ។
ទោះបីយ៉ាងណា នៅពេ លនេះ កម្លាំងកងរា ជអាវុធហត្ថរា ជធានីភ្នំពេញ ចាប់ផ្តើមប្រតិបត្តិការ និង មានវិធា នការហើយ ចំពោះរថយន្តបំពា ក់ផ្លាកលេ ខខេម រភូមិន្ទក្លែងក្លាយ ទាំង នេះ ។
ហ្វេសប៊ុកផេក កងរាជ អាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ នេះថា កាលពីថ្ងៃទី៤ ខែកុម្ភៈ កម្លាំងជំ នាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុ ធហត្ថរាជធានីភ្នំពេញ បានចុះអ នុវត្តការ ងារ រថយន្ត បំពាក់ស្លាក លេខខេមរភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ វិទ្យុទាក់ទង ដោយគ្មានកា រអនុញ្ញាត ពីក្រសួង និង អង្គភាព នៅលើកំ ណាត់ផ្លូវជាតិលេខ៤ សង្កាត់ កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
កម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជា កម្លាំងមូលដ្ឋានអាវុ ធហត្ថខណ្ឌទាំង១៤ បន្តចេ ញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួល ចរាចរណ៍ ជូនបងប្អូនប្រជា ពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុ ងសម្រាន្តលង់ល ក់ក្នុងគេ ហដ្ឋាន តា មភូមិសាស្រ្តខណ្ឌ រៀងៗខ្លួន ដោយពុំខ្លាច ពីភា ពនឿយហ ត់ឡើយ ។ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចនឹងមានវិ ធានការ អោយ មានប្រសិទ្ធភាព ចំពោះរថ យន្តបំពា ក់ស្លាកលេ ខខេ មរភូមិន្ទក្លែងក្លាយ ទាំងនេះ ៕
អត្ថបទ៖ cpc