គិតមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ មានអ្នកស្លា ប់ដោយវីរុសកូរ៉ូណា កើនឡើង ដល់ទៅ៥៦៥នាក់ និងឆ្លងរាលដាល់ដល់ពលរដ្ឋ សរុប២៨៦៤៨នាក់។ ជាមួយគ្នានោះ ក៏មានមនុស្សជាង១ពាន់នាក់បានជាសះស្បើយទាំងស្រុង បានវិលត្រឡប់ទៅផ្ទះ វិញហើយ គឺជាសញ្ញាវិជ្ជមានមួយ។
តាមតួលេខ របស់ គណៈកម្មការសុខាភិបាល ខេត្ត ហ៊ូប៉ី បានប្រកាសថា៖ ក្នុងថ្ងៃទី៥ខែកុម្ភៈ មានអ្នកជំងឺស្លា ប់ដល់ ទៅ៧០នាក់ និង ឆ្លងរាល ដាល២៩ ៨៧នាក់ ក្នុងរយៈ ពេលតែមួយ ថ្ងៃ។ សរុបអ្នក ស្លា ប់នៅក្នុងខេត្តនេះ មាន៥៤៩ និង ឆ្លង១៩៦៦៥។តាមតួលេ ខរបស់ មន្ទីរសុខាភិបា លខេ ត្តហ៊ូប៉ី បានបញ្ជាក់ ថា៖ ទោះបីមានអ្នកស្លា ប់ កើនឡើងគិ តមួ យថ្ងៃៗ ពី៦៥នា ក់នៅ ថ្ងៃទី៤ ខែកុម្ភៈ ឡើងដល់៧ ០ នាក់ ថ្ងៃទី៥ខែកុម្ភៈ ។
ចំណែកអ្នកឆ្លងវិញបានថ យចុះ ដោយមានអ្នកឆ្លង៣១៦៥នាក់ នៅថ្ងៃទី៤ខែកុម្ភៈ ចំណែកថ្ងៃទី៥ មានអ្នកឆ្លង តែ២៩៨៧នាក់ ប៉ុណ្ណោះ ។ជំងឺកូរ៉ូណា ផ្ទុះឡើងដំបូង គេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគ កណ្តាលរ បស់ប្រទេសចិន ។ ជំងឺនេះ បានឆ្លងរាល ដាលពា ស់ពេញក្នុងតំ បន់ និងជុំវិញពិភព លោកសរុ ប២៨ប្រទេសម កទល់នឹ ងពេលបច្ចុប្បន្ននេះ ក្នុង នោះប្រទេសចិ នបា នផ្ទុះករណីឆ្លង និងស្លា ប់ច្រើនជា ងគេ បំផុត ។
គេហទំព័រ wikipedia បានផ្សាយថា ប្រទេសចិន មានអ្នកឆ្លងជំងឺនេះ សរុប ២៨ ០១៨នាក់ និងស្លា ប់កើ នឡើង ៥៦៣នាក់ ហើយអ្នកជំងឺបានជា សះស្បើយ វិញចំនួន ១០០៥នាក់ ។
ប្រទេសជប៉ុន មានអ្នកឆ្លងជំងឺនេះ កើនឡើង៣៥ករណី, សិង្ហបុរីឆ្លងជំងឺនេះ២៨ករណី ក្នុងនោះ ជា សះស្បើយ១ករណី, ប្រទេសថៃ ឆ្លងជំងឺនេះ ២៥ករណី ជាសះស្បើយ៩នាក់, ហុងកុងឆ្លង២១ករណី ក្នុងនោះស្លា ប់ម្នាក់, កូរ៉េខាងត្បូងឆ្លង២ ៣ករណី ជាសះស្បើយ១ករណី, អូស្ត្រាលី១៤ករណី ជាសះ ស្បើយ២ករណី, អាល្លឺម៉ង់១២ ករណី, ម៉ាឡេស៊ី១២ករណី ក្នុងនោះ ជាសះស្បើយ១ករណី,
សហរដ្ឋអាមេរិក១២ករណី ជាសះស្បើយ១ករណី, តៃវ៉ាន់ ឆ្លង១១ករណី, ម៉ាកាវ ១០ករណី, វៀតណាម១០ករណី ក្នុងនោះ ជាសះស្បើយ៣ករណី, បារាំងមាន៦ករណី, អារ៉ាប៊ីសាអ៊ូឌីតឆ្លង៥ករណី, កាណាដា៤ករណី, ឥណ្ឌា៣ករណី, ហ្វីលីពីន ៣ករណី ក្នុងនោះ ស្លាប់១ករណី និងជាសះស្បើយ១ករណី, អ៊ីតាលី២ករណី, រុស្ស៊ី២ករណី, អង់គ្លេស២ករណី, ប៊ែលហ្ស៊ិក១ ករណី, កម្ពុជា១ករណី, ហ្វាំងឡង់១ករណី ជាសះស្បើយ១ករណី, នេប៉ាល់១ករណី, អេស្ប៉ាញ១ករណី, ស្រីលង្កា១ករណី ជាសះស្បើយ១ករណី, និងស៊ុយអែត១ករណី ។សរុបអ្នកជំងឺឆ្លងទាំងអស់២៨ ២៦៦នាក់, បាត់បង់ជីវិត៥៦៥នាក់ និងជាសះស្បើយ១០២៥នាក់វិញផងដែរ ៕
អត្ថបទ៖ nkdnews