នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លោះកូនមួយ បានលួចអង្គុយផ្ទឹមជាមួយកូនក្រមុំ ជាស្វាមីភរិយាគូថ្មី ស្រាប់តែប្រពន្ធបានដឹកដៃកូនប្រុសមកចូលរោងការទាំងទឹកមុខស្រង៉ូតស្រងាត់ ស្ទើរក្រៀមសួតក្អួតឈាម ស្ថិតនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុង-ខេត្តកណ្តាល។ បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ ហុក ស្រីណុច អាយុ២៧ឆ្នាំ បាន រៀបរាប់អោយដឹងថា៖
គាត់ជាភរិយាខាងកូនកម្លោះ ដែលកំពុងចូលរោងការថ្ងៃនេះ ហើយមានកូនប្រុសមួយជាចំណងដៃ និងរៀបការតាមប្រពៃណីដោយស្របច្បាប់។ ដោយឡែកប្តីឈ្មោះ លី ច្រាយ អាយុ២៩ឆ្នាំ រស់នៅជាមួយធម្មតា ទោះធ្លាប់មានរឿងរកាំរកូស ហាក់មិនចុះសម្រុងនឹងគ្នា ឈានដល់លែងលៈតាមផ្លូវតុលាការ ប៉ុន្តែក្រោយមកក៏បាន មករួមរស់ជាមួយគ្នាជាប្តីប្រពន្ធធម្មតាវិញ តែមិនបានទៅដក ឬលុបចោលសាលក្រមនោះទេ។
ក្រោយមកខ្លួនទទួលដំណឹងថា បុរសជាប្តីបានស្នើសុំសំបុត្ររៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំគេ ដោយទៅប្រាប់ចៅសង្កាត់ថាខ្លួនពោះម៉ាយ ទើបខាងមន្ត្រីអត្រានុកូលដ្ឋានបញ្ជាក់ថានៅពោះម៉ាយ ដើម្បីមានសិទ្ធមករៀបការ។
ករណីនេះមានការភ្ញាក់ផ្អើលដល់ញាតិកូនក្រមុំ អ្នកស្រុកភូមិ អាជ្ញាធរមកដល់រោងការ ប៉ុន្តែពុំឃើញភាគីកម្លោះកូន១ ចេញមកដោះស្រាយគ្នាទេ ហើយអាជ្ញាធរក៏ចុះទៅជួយអន្តរាគមន៍ ទប់ស្កាត់កុំអោយមានអំពើហិង្សាណាមួយកើតឡើង។
ភាគីខាងប្រពន្ធមុនចង់អោយខាងប្តីចេញមកសម្របសម្រួលគ្នា ចំពោះបំណុលខ្ចីរួមគ្នាមានចំនួនជាង៣០លានរៀល និងលុយដុល្លារជាង២ម៉ឺនដុល្លារ ដែលបានរកស៊ីជុំគ្នាទិញលក់ត្រីកន្លងមក។
ស្ត្រីជាភរិយាបានបន្តថា ពីមុនរស់នៅជាមួយគ្នា ហាក់មិនចុះសម្រុងមានរឿងរហូត ក៏ស្ម័គ្រចិត្តលែងលះគ្នា តែក្រោយមកពួកគាត់ក៏សម្រេចចិត្តចាប់ដៃគ្នា នៅរួមរស់ជាមួយគ្នាឡើងវិញ ។ ទោះមិនបានទៅយកសាលក្រម ក៏ពួកគាត់បង្កើតជាជីវិតគ្រួសារឡើងវិញ ទើបតែថ្មីៗដឹងដំណឹងថា៖ ប្តីចូលរោងការថ្ងៃនេះ ក៏ដឹកដៃកូនមកមើលប្តី ពិតជាចូលរោងការមែន ។
គាត់បន្តថា បើជ្រុលជាឈានដល់ផ្លូវបែកជាលើកទី២ទៅហើយ វាជាទឹកបាក់ទំនប់ទៅហើយ ឃាត់មិនជាប់ ចឹងសូមត្រឹមតែទទួលខុសត្រូវរឿងប្រាក់បំណុលខ្ចីរួមគ្នា ក្នុងមុខរបរលក់ទិញត្រីស្មើគ្នា នឹងរៀបការចុះ ព្រោះប្រពន្ធអាចឃុំខ្លួនបងបាន តែមិនអាចឃុំចិត្តបងបានទេ..បងរៀបការចុះ តែរឿងបំណុលគិតជាមួយគ្នាអោយដាច់ស្រេចសិន៕
អត្ថបទ៖ អរិយធម៌
សូមចុចទស្សនាវិដេអូ
សូមចុចទស្សនាវិដេអូ
06 / 01 / 2020 ពេល ព្រឹកស៊ែផង អរគុណ ជួយLike page ផង ដើម្បីទទួលបាននូវព័ត៌មានថ្មីៗប្តីលបលួចមករៀបការប្រពន្អថ្មី ប្រពន្ធដេីមមកតាមទាន់ ស្ថិតនៅភូមិ ទួលក្រសួង ឃុំរការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
Posted by សេរីភាពខ្ញុំសារព៌ត៍មាន on Wednesday, February 5, 2020