គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈនេះ មនុស្សស្លាប់ដោយវីរុសកូរ៉ូណាបានកើនឡើងដល់ ៥៦៥នាក់ហើយ ដោយឡែកអ្នក កំពុងផ្ទុកមេរោគរលាកសួតថ្មីនេះកើនឡើងជាង ២៨,០០០នាក់៕
ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាហួសចិត្ត និងសោកស្តាយនោះ ក្រុមគ្រូពេទ្យនៃប្រទេសចិនបានរកឃើញទារកដែលទើបនឹងកើតបាន ចំនួន ៤ថ្ងៃប៉ុណ្ណោះមានផ្ទុកវីរុសកូរ៉ូណានៅក្នុងមន្ទីរពេទ្យទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសដំបូង។
បើតាមការចុះផ្សាយដោយទូរទស្សន៍ចិន CCTV មុនដំបូងម្តាយទារកបានធ្វើតេស្តវិជ្ជមានផ្ទុកវីរុសកូរ៉ូណាមុនពេលសំរាលទារកនេះ។ ប៉ុន្តែគេមិនទាន់ច្បាស់ថាតើវីរុសនេះត្រូវបានចម្លងតាមរបៀបណាទេ?។
គួរជម្រាបថា មកទល់ពេលនេះ មានតែកុមារមួយចំនួនតូចប៉ុណ្ណោះដែលបានឆ្លងវីរុសរលាកសួតប្រភេទថ្មីនេះ ដោយបានសម្លាប់មនុស្ស ៥៦៥ នាក់ និងអ្នកឆ្លងចំនួន ២៨.០១៨ នាក់។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីព័ត៌មាននៃការឆ្លងទៅលើទារកនេះ កាលពីល្ងាចថ្ងៃពុធ ដោយបានបន្ថែមថាទារកនេះមានទម្ងន់ ៣,២៥ គីឡូក្រាម នៅពេលចាប់កំណើត ឥឡូវស្ថិតក្នុងស្ថានភាពមានប្រក្រតី នៅឡើយទេ ប៉ុន្តែត្រូវបានគេដាក់ឱ្យស្ថិតឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីតាមដានបន្ត។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា ករណីនេះវាអាចជាករណីឆ្លងពីម្តាយទៅកូន តាមរយៈក្នុងស្បូន៕
អត្ថបទ៖ cpcnews